ជាតិ
សេដ្ឋកិច្ច
ផ្លូវ​កាត់​កំពង់ធំ​-​កំពង់ឆ្នាំង នឹងដាក់​ឲ្យ​ធ្វើដំណើរ​មុន​ចូលឆ្នាំ​ខ្មែរ​
25, Mar 2018 , 7:59 am        
រូបភាព
ដោយ:
​កំពង់ឆ្នាំង​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គ្រោង​ដាក់​ឲ្យ​ដំណើរការ​ផ្លូវ​លេខ ៥០C ដែល​ត​ភ្ជាប់​ខេត្តកំពង់ធំ និង​ខេត្តកំពង់ឆ្នាំង នៅមុន​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ​។​
​នេះ​ជា​ផ្លូវ​ក្រាល​គ្រួស​ក្រហម ប្រវែង ៥៣​គីឡូម៉ែត្រ ដែល​ត​ភ្ជាប់​ចេញពី​សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹងសែន  ខេត្តកំពង់ធំ ទៅកាន់​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​។ ផ្លូវ​នេះ ត្រូវបាន​សាងសង់​ដោយ​ចំណាយ​ថវិការដ្ឋ​។​



​បើ​គេ​ធ្វើដំណើរ​ចេញពី​ទី​រួម​ខេត្តកំពង់ឆ្នាំង គេ​ត្រូវ​ឆ្លង​ស្រឡាង ដើម្បី​ទៅដល់​ទីរួមស្រុក​កំពង់លែង រួច​បន្ត​តាមផ្លូវ 50C ទៅកាន់​ខេត្តកំពង់ធំ​។ ប៉ុន្តែ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹង​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា ជំហាន​បន្ទាប់​នឹងមាន​ការស្ថាបនា​ស្ពាន​ឆ្លងកាត់​ទន្លេសាប​ពី​ទី​រួម​ខេត្តកំពង់ឆ្នាំង ទៅ​កំពង់លែង​នេះ​៕



Tag:
 កំពង់ធំ​
  កំពង់ឆ្នាំង​
© រក្សាសិទ្ធិដោយ thmeythmey.com