ជាតិ
មណ្ឌល​សំចត​កំពង់ចាម​ធ្វើឡើង​ដើម្បី​ជនអនាថា​គ្មាន​ផ្ទះ​
25, Mar 2018 , 4:59 pm        
រូបភាព
​អគារ​មណ្ឌល​សំចត​កំពង់ចាម ដែល​ធ្វើ​ក្នុង​មណ្ឌល​កុមារកំព្រា​ខេត្តកំពង់ចាម បាន​សម្ពោ​ធ​ដាក់ឱ្យ​ប្រ​ប្រាស់​កាលពី​ថ្ងៃទី​២៤​ខែមីនា​ឆ្នាំ​២០១៨ ដោយ​លោក គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ភរិយា រួមជាមួយ​សប្បុរសជន​មូលនិធិ Orange County California USA និង​ឯកឧត្តម ជុំ ប៊ុន​រ៉ុង អគ្គរាជទូត​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សហរដ្ឋ​អា​មេ​រិច​។



​អគារ​មណ្ឌល​សំចត​កំពង់ចាម នេះ​ឧបត្ថម​ដោយ​សប្បុរសជន​នៃ​មូលនិធិ​សប្បុរសជន OCCA-USA   ដែល​បានផ្ដល់ និង​កៀគរ​រក​ជំនួយ​សម្រាប់​ជួយ​ដល់​អាជ្ញាធរខេត្ត​កំពង់ចាម ក្នុង​ការកសាង មណ្ឌល​សំចត​នេះ​ឡើង​។​



​អគារ​មណ្ឌល​សំចត​កំពង់ចាម ធ្វើឡើង​ដើម្បី​បម្រើ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ផ្ទះ​ស្នាក់នៅ​ដូចជា​ជនអនាថា​គ្មាន​ទីពឹង ដែល​សម្រាន្ត​នៅតាម​ដងផ្លូវ តាម​សួនច្បារ​សាធារណៈ និង​តាម​សំយាបផ្ទះ​គេ ដើម្បីឱ្យ​ពួកគេ​មាន​កន្លែង​ស្នាក់នៅ​សមរម្យ​។ មណ្ឌល​សំចត​កំពង់ចាម​នេះ ក៏​សម្រាប់​អ្នកដំណើរ​ដែល​ឆ្លងកាត់​ទី​រួម​ខេត្តកំពង់ចាម ដែល​គ្មាន​កន្លែង​ស្នាក់នៅ អាចមក​ស្នាក់​ជា​បណ្ដោះ​អាស​ន្្នបាន​ដោយ​ឥតគិតថ្លៃ​។​




© រក្សាសិទ្ធិដោយ thmeythmey.com