ជាតិ
សង្រ្កាន្តឆ្នាំថ្មី
«​សង្ក្រាន្ត​ព្រៃវែង​» នឹងមាន​ការប្រកួត​ប​វរ​កញ្ញា​វ័យចាស់ ស្រី​ស្អាត ប្រុស​ស្អាត និង​តារាចម្រៀង​
25, Mar 2018 , 10:19 pm        
រូបភាព
ជ័យលាភី​នាព្រឹត្តិការណ៍សង្គ្រាន្តព្រៃវែងកាលពីឆ្នាំ​២០១៧
ជ័យលាភី​នាព្រឹត្តិការណ៍សង្គ្រាន្តព្រៃវែងកាលពីឆ្នាំ​២០១៧
​ព្រៃវែង​៖ នា​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​ព្រៃវែង​» សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តព្រៃវែង នឹង​រៀបចំ​ការប្រឡងប្រជែង​បវរ​កញ្ញាឯក​វ័យចាស់ ស្រី​ស្អាត ប្រុស​ស្អាត និង​តាម​ចម្រៀង ប្រចាំខេត្ត​ព្រៃវែង​។ ការប្រឡងប្រជែង​នេះ ប្រព្រឹត្ត​ទៅក្នុង​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​ព្រៃវែង​» នៅ​ក្រុង​ព្រៃវែង ពីថ្ងៃ​ទី ១៤ ដល់ ១៦ ខែមេសា​ខាងមុខនេះ​។ បេក្ខជន បេ​ក្ខ​នារី ដែល​ទទួល​ជ័យលាភី នឹង​ទទួលបាន​ថវិកា ២​លាន​រៀល​។​



​បើតាម​សេចក្ដីជូនដំណឹង​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តព្រៃវែង ការប្រឡងប្រជែង​ជ្រើសរើស​បវរកញ្ញា​ឯក​វ័យ​ចាស់  ស្រី​ស្អាត ប្រុស​ស្អាត និង​តារាចម្រៀង ប្រចាំខេត្ត​ព្រៃវែង​នេះ ដើម្បី​ចូលរួម​អបអរសាទរ និង​ញ៉ាំង​បរិយាកាស​នៃ​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​ព្រៃវែង​»​។ ការប្រឡងប្រជែង​នេះ នឹង​ជ្រើសរើស បវរ​កញ្ញាឯក​វ័យចាស់ ១​រូប ស្រី​ស្អាត ១​រូប ប្រុស​ស្អាត ១​រូប និង​តាម​ចម្រៀង​ឯក ១​រូប ប្រចាំខេត្ត​ព្រៃវែង​។​

​បេក្ខជន បេ​ក្ខ​នារី ដែលមាន​ចំណាប់អារម្មណ៍​ចូលរួម​ប្រឡងប្រជែង  អាច​ចុះឈ្មោះ​នៅ​លេខាធិការដ្ឋាន ស​.​ស​.​យ​.​ក ខេត្តព្រៃវែង ចាប់ពី​ថ្ងៃទី ១៤ មីនា ដល់​ថ្ងៃទី ៣១ មីនា​។ ដោយឡែក ជ័យលាភី បវរ​កញ្ញាឯក​វ័យចាស់ ស្រី​ស្អាត ប្រុស​ស្អាត និង​តារាចម្រៀង​ឯក ដែលជា​ជ័យលាភី​លេខ​១ នឹង​ទទួលបាន​ប្រាក់រង្វាន់ ២​លាន​រៀល​។

​សម្រាប់​លក្ខខណ្ឌ​នៃ​ការជ្រើសរើស​បវរកញ្ញា​ឯក​វ័យចាស់ បេ​ក្ខ​នារី​ទាំងអស់ ត្រូវជា​ស្ត្រី​ខ្មែរ ដែលមាន​អាយុ​ចន្លោះ​ពី​៥៥ ដល់ ៦០​ឆ្នាំ ជា​បេ​ក្ខ​នារី​មាន​ស្រុកកំណើត​ក្នុង​ខេត្តព្រៃវែង និង​មាន​សុខភាព​ល្អ រួសរាយ​រាក់ទាក់​។ បេ​ក្ខ​នារី ដែល​ចូលរួម​ប្រកួត​ត្រូវមាន​សម្លៀកបំពាក់​តាម​បែប​ប្រពៃណី និង​បែប​សម័យ ពិសេស​ត្រូវ​ចេះ​ផាត់មុខ និង​តុបតែង​ដោយ​ខ្លួនឯង រួមទាំង​ភ្ជាប់​មកជា​មួយ​នូវ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ផងដែរ​។​

​ចំណែកឯ បេក្ខជន បេ​ក្ខ​នារី ស្រី​ស្អាត ប្រុស​ស្អាត និង​តារាចម្រៀង​ឯក ត្រូវមាន​អាយុ​ចាប់ពី ១៦​ឆ្នាំ ដល់​២៥​ឆ្នាំ មាន​ស្រុកកំណើត​ក្នុង​ខេត្តព្រៃវែង និង​មាន​សុខភាព​ល្អ រួសរាយ​រាក់ទាក់​។ បេ​ក្ខ​នារី ដែល​ចូលរួម​ប្រកួត​ត្រូវមាន​សម្លៀកបំពាក់​តាម​បែប​ប្រពៃណី និង​បែប​សម័យ ពិសេស​ត្រូវ​ចេះ​ផាត់មុខ និង​តុបតែង​ដោយ​ខ្លួនឯង រួមទាំង​ភ្ជាប់​មកជា​មួយ​នូវ​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​។​

​សូមបញ្ជាក់ថា ព្រឹត្តិការណ៍ «​សង្ក្រាន្ត​ព្រៃវែង​» ជា​ព្រឹត្តិការណ៍ រៀបចំឡើង ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ និង​បង្កលក្ខណៈ​សប្បាយរីករាយ​ដល់​ពលរដ្ឋ​ក្នុង​ខេត្តព្រៃវែង​។ ព្រឹត្តិការណ៍​នេះ មាន​រយៈពេល ៥​ថ្ងៃ ពីថ្ងៃ​ទី ១២ -១៦ ខែមេសា​៕
 
​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​

Tag:
 សង្ក្រាន្ត​
  ព្រៃវែង​
  បវរ​កញ្ញាឯក​វ័យចាស់​
  ចូលឆ្នាំ​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com