ជាតិ
សង្រ្កាន្តឆ្នាំថ្មី
២៥ខេត្ត/រាជធានី
អ្នកស្ម័គ្រចិត្ត​ជាង​៤​ពាន់​នាក់​ដើម្បី​ត្រៀម​រៀបចំ​អង្គរ​សង្ក្រាន្ត​នៅ​សៀមរាប
26, Mar 2018 , 9:19 pm        
រូបភាព
រូបភាព UYFC
រូបភាព UYFC
ដោយ:
​ភ្នំពេញ​៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានជ្រើសរើស​ក្រុមយុវជន​ស្ម័គ្រចិត្ត​ប្រមាណ​ជាង​៤​ពាន់​នាក់ ដើម្បី​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត នៅ​ទឹកដី​ប្រាសាទ​អង្គរ ខេត្តសៀមរាប ដែល​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១៣​ដល់​ថ្ងៃទី​១៦ ខែមេសា ដើម្បី​អបអរសាទរ​បុណ្យប្រពៃណី​ខ្មែរ​ខាងមុខនេះ​។



​យុវជន​ស្ម័គ្រចិត្ត​ប្រមាណ​៤២៤៩​នាក់ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បានជ្រើសរើស​ជាពិសេស ដែល​ចូលរួម​ពី​បណ្តា​និស្សិត និង​យុវជន​ដែល​មកពី​ស្ថាប័ន​នានា​។  បើ​ធៀប​ពី​ឆ្នាំ​កន្លងទៅ​មានការ​កើនឡើង​ខ្លាំង​ជា​លំដាប់​។ យុវជន​ស្ម័គ្រចិត្ត​ទាំងនោះ​មាន​តួនាទី​ធានាបាន​នូវ​សុខ​សុវត្ថិភាព​ចំពោះ​ប្រជាជន​ខ្មែរ​ដែល​មក​ចូលរួម​ក្នុង​ព្រឹ​ត្ត​ការណ៍​អង្គរ​សង្ក្រាន្ត​។



​ថ្លែង​ក្នុង​ព្រឹត្តិការណ៍ ស្វែងយល់​ពី​ទិដ្ឋភាព​នៃ​ព្រឹ​ត្តិ​ការណ៍​អង្គ​រស​ង្ក្រា​ន​ឆ្នាំ​២០១៨ លោក សុខ សប្បាយ​ណា ប្រធាន​លេខាធិការដ្ឋាន​ក្រុមការងារ​ប្រតិបត្តិការ​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត បាន​ឲ្យ​ដឹងថា រយៈពេល​៦​ឆ្នាំ​មកហើយ​ដែល​ស​.​ស​.​យ​.​ក រៀបចំ​ជ្រើសរើស​អ្នក​ស្ម័គ្រ​ក្នុងការ​រួមចំណែក​រៀប​ចំ​អង្គរ​សង្ក្រាន្ត​។ ចាប់ពី​ឆ្នាំ​២០១៣ រហូតដល់​ឆ្នាំ​២០១៨ នេះ​ជា​មោទកភាព​ណាស់​ដែលមាន​យុវជន​ចូល​រួមទាំង​កម្លាំងកាយ​ចិត្ត ដែល​ខិតខំ​ពុះពារ​ឧ​ប​ស្គ​គ​តស៊ូ​ជម្នះ​ភាព​នឿយហត់​ដើម្បី​បម្រើ​ដល់​ប្រជាជន​ខ្មែរ​ឲ្យ​ចូលរួម​បុណ្យចូលឆ្នាំ​ខ្មែរ​មាន​ភាពសប្បាយ​រីករាយ​។​



​ឆ្នាំនេះ​ជា​លើក​ទី​៦​ហើយ ដែលមាន​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ចូលរួម​ពី​យុវជន​ស្ម័គ្រចិត្ត ក្នុង​គោលបំណង​ដើម្បី​បំផុសស្មារតី​យុវជន និង​ប្រជាជន​ខ្មែរ​ដែល​គោរព​ស្រឡាញ់​ប្រពៃណី​ដូនតា​ខ្មែរ។ លោក សោម រតនា ប្រធាន​ក្រុមការងារ​ទំនាក់ទំនង​សាធារណៈ​នៃ​ព្រឹ​ត្ត​ការណ៍​នេះ បាន​ឲ្យ​ដឹងថា យុវជន​ស្ម័គ្រចិត្ត​ជាង​៤​ពាន់​នាក់ នេះ​ជា​ចំណែក​ដ៏​ធំ​មួយ​ក្នុង​លក្ខណៈ​ជា​គ្រួសារ​រួមមួយ ដើម្បី​ថែរក្សា​ប្រពៃណី និង​វប្បធម៌​ខ្មែរ​។ លោក សោម រតនា បានបញ្ជាក់​ដូច្នេះ​ថា​៖« ការចូលរួម​ពី​ក្រុម​ស្ម័គ្រចិត្ត​របស់​យុវជន គឺ​បញ្ជាក់បាន​ថា យុវជន​ពិតជា​សសរទ្រូង​នៃ​ប្រទេស និង​បង្ហាញ​នូវ​ស្មារតី​សាមគ្គីភាព និង​ក្លាយជា​អ្នកដឹកនាំ​ប្រទេស​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​»​។

​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​បង្កើតឡើង​តាំងពី​ឆ្នាំ​២០១៣ ដែលមាន​ក្រុម​ស្ម័គ្រចិត្ត​ចំនួន ២៣២៤​នាក់​, ឆ្នាំ​២០១៤ កើន​ដល់ ៣១៧៥​នាក់​, ឆ្នាំ​២០១៥ មាន​៣២២១ នាក់​, ឆ្នាំ​២០១៦ កើន​៣៥៧៧​នាក់​, ក្នុង​ឆ្នាំ​២០១៧ មាន​៣៩៧៥ នាក់ ចំណែក​ឆ្នាំនេះ​កើនឡើង​រហូតដល់ ៤២៤៩ នាក់​៕

អត្ថបទទាក់ទង


 
​ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាបរង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388​។​

Tag:
 អង្គរ​សង្ក្រាន្ត​
  អ្នកស្ម័គ្រចិត្ត​
 ​សុខ សប្បាយ​ណា​
  សោម រតនា​
© រក្សាសិទ្ធិដោយ thmeythmey.com