ជាតិ
សិល្បះ
លោក ឆាយ បូរ៉ា​៖ វិស័យ​ភាពយន្ត​ទន់ខ្សោយ ធ្វើ​ឲ្យ​កម្ពុជា​ខាត​ថវិកា​រាប់លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​
27, Mar 2018 , 10:36 am        
រូបភាព
រូបពីហ្វេសប៊ុកលោក ឆាយ បូរ៉ា ប្រធានសមាគមភាពយន្ត
រូបពីហ្វេសប៊ុកលោក ឆាយ បូរ៉ា ប្រធានសមាគមភាពយន្ត
​ភ្នំពេញ​៖ លោក ឆាយ បូរ៉ា បន្ត​ជាប់​ជា​ប្រធាន​សមាគម​ភាពយន្ត​អាណត្តិ​ថ្មី​ទៀត (២០១៨-២០១៩) ក្រោយពី​មានការ​បោះឆ្នោត​គាំទ្រ ពី​សំណាក់​ម្ចាស់​ផលិតកម្ម​ធំៗ​ចំនួន ២១ តំណាង​ឲ្យ​រោងភាពយន្ត និង​ក្រុមហ៊ុន​ចែកចាយ​ភាពយន្ត​ទូទាំងប្រទេស​កម្ពុជា​។ ក្នុងនាម​ជា​ប្រធាន​សមាគម​ភាពយន្ត​អាណត្តិ​ថ្មី​ទៀត​នេះ លោក ឆាយ បូរ៉ា ប្ដេជ្ញា​បន្ត​ដោះស្រាយ​បញ្ហា​ក្នុង​វិស័យ​ភាពយន្ត ដែល​នៅ​សេសសល់ ហើយ​ត្រៀម​យុទ្ធសាស្ត្រ​ថ្មី ដើម្បី​ទប់ស្កាត់​ហានិភ័យ (​ក្ស័យធន ឬ​ដួលរលំ​) ដែល​អាច​កើតឡើង​ចំពោះ​ផលិតករ​ភាពយន្ត​។



​ដើម្បី​លម្អិត​ព័ត៌មាន​ឲ្យ​កាន់តែច្បាស់ សូម​លោក​-​អ្នកនាង ស្ដាប់​បទ​សម្ភាស​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​អេ​ឡិច​ត្រូ​និ​ច​ថ្មីៗ ជាមួយ​លោក ឆាយ បូរ៉ា ប្រធាន​សមាគម​ភាពយន្ត ដូចតទៅ​៖




​បញ្ហា​ដែល​លោក ឆាយ បូរ៉ា មើលឃើញ​នោះ គឺ​បណ្ដា​មកពី​កត្តា​ផលិតករ​ភាពយន្ត នៅ​ខ្វះ​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ផលិត ខណៈពួកគេ​មាន​មហិច្ឆតា​ខ្ពស់​ពេក ភ្លេច​គិតពី​ភាពបរាជ័យ​ខ្លួន​, បញ្ហា​លំហូរ​ខ្សែភាពយន្ត​បរទេស​កើនឡើង​យ៉ាងគំហុក គួបផ្សំ​ពលរដ្ឋ​ខ្មែរ​ឲ្យ​តម្លៃ​ខ្សែភាពយន្ត​បរទេស​ខ្ពស់ ជាង​ភាពយន្ត​ខ្មែរ​, បញ្ហា​ពន្ធដារ​ក្នុង​វិស័យ​ភាពយន្ត និង​កង្វះ​ការយកចិត្ត​ទុក​ពី​រដ្ឋាភិបាល​លើ​វិស័យ​ភាពយន្ត​ជាដើម​។

​និយាយ​ត្រង់ចំណុច​នេះ លោក ឆាយ បូរ៉ា បាន​បញ្ជាក់ថា កម្ពុជា​បាន​ខាតបង់​ថវិកាជាតិ មិនតិចជាង​១០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ដោយសារ​ការនាំ​ចូល​ភាពយន្ត​បរទេស មកចាក់​បញ្ចាំង​នៅក្នុង​ប្រទេស​កម្ពុជា​។

​ទាំងនេះ​ជា​បញ្ហា​ចម្បង ដែល​លោក ឆាយ បូរ៉ា ព្រួយបារម្ភ​ពី​ការបាត់បង់​ភាពយន្ត​ខ្មែរ​នាពេល​អនាគត ដោយសារ​ផលិតករ​បាត់បង់​ជំនឿ​ចិត្ត​ក្នុង​ការផលិត​ខ្សែភាពយន្ត បើសិនជា​រដ្ឋាភិបាល​មិន​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់​លើ​បញ្ហា​ទាំងនេះ​។ បើតាម​លោក ឆាយ បូរ៉ា រដ្ឋាភិបាល​គួរ​មាន​កញ្ចប់​ថវិកា​មួយ សម្រាប់​ជួយ​ដោះស្រាយ និង​លើកស្ទួយ​វិស័យ​ភាពយន្ត​នៅ​កម្ពុជា​៕


Tag:
 ឆាយ បូរ៉ា
  ភាពយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com