ជាតិ
សម្ដេច ហ៊ុន សែន អះអាងថា សម្តេចជាអ្នកបញ្ជាឲ្យចាប់ លោក កឹម សុខា
× ភ្នំពេញ៖ «បើគ្មានបញ្ជាពីខ្ញុំ មិនមានអ្នកណាហ៊ានចាប់ឡើយ»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន ដែលរំឭកពីរឿងរ៉ាវសមត្ថកិច្ចឡោមព័ទ្ធផ្ទះលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២ កញ្ញា ឆ្នាំ២០១៧កន្លងមក។
សម្ដេច ហ៊ុន សែន បាននិយាយថា មូលហេតុដែលសម្ដេច បញ្ជាឲ្យចាប់លោក កឹម សុខា នោះ ព្រោះវាជាទោសក្បត់ជាតិ ដែលពាក់ព័ន្ធនឹងការសមគំនិតជាមួយបរទេស ហើយមិនអាចលើកលែងឲ្យបាន។
សូមស្ដាប់សំឡេងនាយករដ្ឋមន្ត្រី៖
មកដល់ពេលនេះលោក កឹម សុខា កំពុងជាប់ឃុំខ្លួននៅពន្ធនាគារ អស់រយៈពេល៦ខែហើយ ក្រោមការសង្ស័យរបស់តុលាការលើលោក កឹម សុខា ពាក់ព័ន្ធនឹងករណី «សន្និដ្ឋិភាពជាមួយបរទេស» ដើម្បីផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា។ នៅថ្ងៃទី២៧ មីនានេះ សាលាឧទ្ធរណ៍ ក៏បានសម្រេចបន្តឃុំខ្លួនលោក កឹម សុខា រយៈពេល៦ខែទៀត ដើម្បីបន្តនីតិស៊ើបអង្កេត និងប្រមូលភស្តុតាងបន្ថែម តាមការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញកន្លងមក៕
© រក្សាសិទ្ធិដោយ thmeythmey.com