ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុនអាកាសចរមួយទៀតរបស់ចិន បើកជើងហោះហើរមកខេត្តព្រះសីហនុ
× ព្រះសីហនុ៖ ក្រុមហ៊ុនអាកាសចរចិន Ruili Airlines ចាប់ផ្ដើមបើកជើងហោះហើរត្រង់ពីខេត្តគុនមីង មកខេត្តព្រះសីហនុ ខណៈភ្ញៀវចិនកាន់តែច្រើនមកកម្សាន្តតំបន់ឆេ្នររបស់កម្ពុជា។
លោក Ma Zhanwei នាយកប្រតិបត្តិរងក្រុមហ៊ុនអាកាសចរណ៍ Ruili បានឲ្យដឹងថា ការបើកជើងហោះហើរត្រង់មកខេត្តព្រះសីហនុនេះ ដោយសារក្រុមហ៊ុនបានឃើញពីកំណើនឥតឈប់ឈរភ្ញៀវទេសចរចិន មកទស្សនាកម្ពុជា ហើយខេត្តព្រះសីហនុ ជាខេត្តសក្ដានុពលមួយក្នុងការទាក់ទាញទេសចរចិនទាំងនោះ។
លោក Ma Zhanwei ត្រូវបានស្រង់សំដីដោយទីភ្នាក់ងារព័ត៌មានកម្ពុជា AKP នៅថ្ងៃទី២៦ខែមីនាថា យន្តហោះប្រភេទប៊ូអ៊ីង B787-9 របស់ក្រុមហ៊ុនលោក នឹងធ្វើប្រតិបត្តិការហោះហើរចំនួន ៣ជើងក្នុងមួយសប្ដាហ៍ ដែលអាចផ្ទុកអ្នកដំណើរប្រមាណ ២៥០នាក់។
ក្នុងទីផ្សារអាកាសចរកម្ពុជា ក្រុមហ៊ុនចិនដែលបើកជើងហោះហើរត្រង់មកកម្ពុជាមានចំនួន ១២ ក្នុងចំណោមក្រុមហ៊ុនអាកាសចរបរទេសសរុប ៣៣។ នេះបើតាមលោក ស៊ិន ចាន់សេរីវុត្ថា ៕
© រក្សាសិទ្ធិដោយ thmeythmey.com