ជាតិ
សង្រ្កាន្តឆ្នាំថ្មី
អ្នក​ដែល​គ្មាន​គម្រោង​ទៅតាម​ខេត្ត អាច​សប្បាយរីករាយ​ជាមួយ «​សង្ក្រាន្ត​វត្តភ្នំ​» នៅ​ភ្នំពេញ​
28, Mar 2018 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ រាជធានី​ភ្នំពេញ នឹង​មិនមាន​ភាពស្ងប់ស្ងាត់​ទេ នាឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ​ខាងមុខនេះ​។ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​វត្តភ្នំ​» ជា​លើក​ទី ២ រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី ១៤-១៥-១៦ ខែមេសា នា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្តភ្នំ​។



​ដើម្បី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​វត្តភ្នំ​»​។ ព្រឹត្តិការណ៍​នេះ រៀបចំឡើង​ក្នុង​គោលបំណង​បង្កើន​ការ​ភាពសប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ នាឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​។ «​សង្ក្រាន្ត​វត្តភ្នំ​»​នេះ មាន​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី ១៤-១៦ មេសា នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្តភ្នំ​។​

​លោក ម៉េ​ត មាស​ភក្ដី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ប្រាប់​សារព័ត៌មាន​ថ្មី​តាម​ទូរ​សព្ទ​ថា ព្រឹត្តិការណ៍ «​សង្ក្រាន្ត​វត្តភ្នំ​» ឆ្នាំ​២០១៨​នេះ មាន​ពិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី ការលេង​ល្បែង​ប្រជាប្រិយ​ខ្មែរ ការតាំងពិព័រណ៍​ផលិតផល និង​ការប្រគំ​តន្ត្រី​ជាដើម​។ បើតាម​លោក មាស​ភក្ដី ព្រឹត្តិការណ៍​នេះ នឹងមាន​ការតាំង​បង្ហាញ​អំពី​ស្ថាបត្យកម្ម​សំណង់​របស់​ខ្មែរ​តាំងពី​សម័យបុរាណ ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​ជាតិ​ផងដែរ​។

​អ្នកនាំពាក្យ​រូបនេះ បញ្ជាក់ថា តាមរយៈ​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​វត្តភ្នំ​»​នេះ នឹងចូលរួម​អភិរក្ស និង​ផ្សព្វផ្សាយ​ពី​វប្បធម៌​ខ្មែរ ពិសេស​ការចូលរួម​ថែរក្សា​នូវ​តម្លៃ​វប្បធម៌ និង​ប្រពៃណី ដូចជា ល្បែង​ប្រជាប្រិយ របាំ​ប្រជាប្រិយ​ខ្មែរ​ជាដើម​។ លោក ម៉េ​ត មាស​ភក្ដី បន្តថា ល្បែង​ប្រជាប្រិយ​ខ្មែរ​ជាង ១០​ប្រភេទ នឹងមាន​ក្នុង​ព្រឹត្តិការណ៍​នេះ ដើម្បី​បង្ក​ភាពសប្បាយ​រីករាយ​។ តាមរយៈ​ជោគជ័យ​ក្នុង​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​វត្តភ្នំ​» កាលពី​ឆ្នាំ​២០១៧​កន្លងទៅ លោក ម៉េ​ត មាស​ភក្ដី រំពឹងថា ព្រឹត្តិការណ៍ «​សង្ក្រាន្ត​វត្តភ្នំ​» ឆ្នាំ​២០១៨​នេះ នឹងមាន​អ្នកចូលរួម​ច្រើនជាង​ឆ្នាំមុន​។

​សូមបញ្ជាក់ថា ព្រឹត្តិការណ៍ «​សង្ក្រាន្ត​វត្តភ្នំ​» ឆ្នាំ​២០១៧ ក្នុង​រយៈពេល ៣​ថ្ងៃ មាន​ប្រជាពលរដ្ឋ​ចូលរួម​កម្សាន្ត​ជិត ១០​ម៉ឺន​នាក់​។ «​សង្ក្រាន្ត​វត្តភ្នំ​» រៀបចំ​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​សំណាក់​ខណ្ឌ​ទាំង​១២៕
​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។

Tag:
 សង្ក្រាន្ត​ឆ្នាំ​ថ្មី​
  ចូលឆ្នាំ​ខ្មែរ​
  វត្តភ្នំ​
© រក្សាសិទ្ធិដោយ thmeythmey.com