ជាតិ
ក្រសួង​ប្រៃសណីយ៍ ដាក់ចេញ​គោលនយោបាយ​ជំរុញ​ឲ្យ​កម្ពុជា ក្លាយជា​ប្រទេស​សេដ្ឋកិច្ច​ឌីជីថល​
28, Mar 2018 , 10:59 pm        
រូបភាព
រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ លោក កាន ច័ន្ទ​មេត្តា
រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ លោក កាន ច័ន្ទ​មេត្តា
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កម្ពុជា​នឹង​ប្រែក្លាយជា​ប្រទេស​សេដ្ឋកិច្ច​ឌីជីថល (Digital) ក្នុង​រយៈពេល​៥​ឆ្នាំ​ខាងមុខ​ទៀត​។ នេះ​ជា​គោលនយោបាយ​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ។



​សូម​ស្ដាប់​សំឡេង​លោក កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ នៅក្នុង​សិក្ខាសាលា​ស្តីពី «​និន្នាការ និង​បច្ចេកវិទ្យា ក្នុង​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​» នៅ​ថ្ងៃទី​២៨ មីនា នេះ​៖




​រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ លោក កាន ច័ន្ទ​មេត្តា បាន​និយាយថា ដើម្បី​សម្រេច​គោលដៅ​នេះ ក្រសួង​កំពុង​បណ្ដុះបណ្ដាល និង​លើកទឹកចិត្ត​ឲ្យ​យុវជន ដែលមាន​សមត្ថភាព​ខ្ពស់ លើ​ប្រព័ន្ធ​ផ្នែក​ព័ត៌មាន និង​បច្ចេកវិទ្យា​គមនាគមន៍ (ICT) ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច តាមរយៈ​ប្រព័ន្ធ​ឌីជីថល​នេះ​។ ជាពិសេស​ការជំរុញ ឲ្យ​មាន​កម្មវិធី​អប់រំ​បែប​បច្ចេកវិទ្យា ដល់​សិស្ស​នៅតាម​វិទ្យាល័យ រួមទាំង​មន្ត្រី​រដ្ឋាភិបាល​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ត្រូវមាន​ការយល់ដឹង​ឲ្យ​ច្រើន ក្នុងការ​ប្រើប្រាស់​បច្ចេក​វិទ្យា​ផងដែរ​។​



​ក្រសួង​ប្រៃសណីយ៍ ដាក់ចេញ​វិធានការ​អប់រំ​ឲ្យ​សិស្ស​នៅតាម​សាលារៀន ទទួលបាន​ការបណ្ដុះបណ្ដាល​ជំនាញ (ICT) ឲ្យ​បាន​១០០​ភាគរយ មន្ត្រី​រដ្ឋាភិបាល​ថ្នាក់ក្រោម​ជាតិ ៧៥​ភាគរយ និង​មន្ត្រី​ថ្នាក់ជាតិ​ឲ្យ​បាន​៩៥​ភាគរយ នៅ​ឆ្នាំ​២០២០​ខាងមុខ​។

​បច្ចុប្បន្ននេះ​កម្ពុ​ជាមាន​ធនធានមនុស្ស ដែលមាន​ជំនាញ ICT ចំនួន​១៥​ភាគរយ​ហើយ បើ​ធៀប​ទៅនឹង​ជំនាញ​ផ្សេងៗ​ទៀត​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួង​ប្រៃសណីយ៍ ដែល​រំពឹងថា កម្ពុជា​នឹង​អាច​រកចំណូលបាន​ច្រើន​ពី​វិស័យ ICT ដើម្បី​អភិវឌ្ឍ​ជាតិ នៅពេល​កម្ពុជា ប្រែក្លាយ​ទៅជា​ប្រទេស​សេដ្ឋកិច្ច​ឌីជីថល​។



Tag:
 កាន ច័ន្ទ​មេត្តា​
  ប្រៃសនីយ៍
 ​ទូរ​គម​នា​គម​
  ឌីជីថល
© រក្សាសិទ្ធិដោយ thmeythmey.com