ជាតិ
សង្រ្កាន្តឆ្នាំថ្មី
«​សង្ក្រាន្ត​ពោធិ៍​សែន​ជ័យ​» នឹង​រៀបចំ​នៅ​វត្ត​ជន្លង់ម្លូ
29, Mar 2018 , 7:39 pm        
រូបភាព
រូបពីហេ្វសប៊ុកអភិបាលខណ្ឌពោធិ៍សែនជ័យ
រូបពីហេ្វសប៊ុកអភិបាលខណ្ឌពោធិ៍សែនជ័យ
​ភ្នំពេញ​៖ សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ នឹង​រៀបចំ​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​ពោធិ៍​សែន​ជ័យ​» រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី ៣០-៣១ ខែមីនា និង​ថ្ងៃទី ០១ មេសា នៅ​វត្ត​ជន្លង់ម្លូ ក្នុង​សង្កាត់​ភ្លើង​ឆេះ​រទេះ​។ «​សង្ក្រាន្ត​ពោធិ៍​សែន​ជ័យ​» លើក​ទី​៣​នេះ នឹងមាន​ការតាំងពិព័រណ៍​ផលិតផល ការប្រគំ​តន្ត្រី ការលេង​ល្បែង​ប្រជាប្រិយ និង​ការប្រកួត​បវរកញ្ញា​ឯក​វ័យ​ចំណាស់​ផងដែរ​។



​ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ​ខ្មែរ​នាពេល​ខាងមុខ សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ នឹង​រៀបចំ​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​ពោធិ៍​សែន​ជ័យ​» រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី ៣០-៣១ ខែមីនា និង​ថ្ងៃទី ០១ មេសា នៅ​វត្ត​ជន្លង់ម្លូ ក្នុង​សង្កាត់​ភ្លើង​ឆេះ​រទេះ​។

​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ «​សង្ក្រាន្ត​ពោធិ៍​សែន​ជ័យ​» រៀបចំឡើង​ដើម្បី​បង្ហាញ និង​អភិរក្ស​ល្បែង​ប្រជាប្រិយ​ខ្មែរ ពិសេស​ស្នាដៃ​នៃ​ផលិតផល​របស់​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ផ្ទាល់​។ «​សង្ក្រាន្ត​ពោធិ៍​សែន​ជ័យ​» នឹងមាន​កម្មវិធី​ជាច្រើន រួមមាន ការលេង​ល្បែង​ប្រជាប្រិយ ការប្រណាំង​រទេះគោ ការតាំងពិព័រណ៍ កម្មវិធី​ប្រដា​ច់​ក្បាច់គុន​ខ្មែរ ការប្រឡង​បវរកញ្ញា​វ័យ​ចំណាស់ និង​ការប្រគំ​តន្ត្រី ដែលមាន​ចូលរួម​ប្រមាណ ១០០​នាក់​។



​សូមបញ្ជាក់ថា ឆ្នាំនេះ ជា​ឆ្នាំ​ទី​៣​ហើយ ដែល​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ​រៀបចំ​ព្រឹត្តិការណ៍​នេះ ដោយ​លើក​ទី​១ រៀបចំ​នៅ​វត្ត​តិ​ក្ខ​ប្ប​ញ្ញោ និង​លើក​ទី​២ រៀបចំ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​។ សម្រាប់​បញ្ហា​សន្តិសុខ​សុវត្ថិភាព នឹងមាន​ការការពារ​ពី​ប្រជា​ការពារ សមត្ថកិច្ច និង​កងកម្លាំង​នានា​របស់​ខណ្ឌ​៕
​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​

Tag:
 សង្ក្រាន្ត​ឆ្នាំ​ថ្មី​
  ខណ្ឌ​ពោធិ៍​សែន​ជ័យ​
© រក្សាសិទ្ធិដោយ thmeythmey.com