ពីនេះ ពីនោះ
អត្ថន័យ​ផ្សេងគ្នា​រវាង​ពាក្យ «​អ័ព្ទ និង​អាប់​»
12, Feb 2021 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
 

​ពាក្យ «​អ័ព្ទ និង​អាប់​» មាន​សូរ​ដូចគ្នា​ពិតមែន តែ​អត្ថន័យ​មិន​ដូចគ្នា​នោះទេ​។  


 
​ពាក្យ​អ័ព្ទ អាច​សរសេរ​បាន​ពីរ​យ៉ាង​ទៀត គឺ អព្ភ និង​អ​ភ្រ ដែល​មានន័យថា ជា​ពពក ពពក​ខាប់ ឬ​ពពក​ក្រាស់​, មេឃ ផ្សែង​ខាប់​ដែល​បណ្តាល​កើតឡើង​អំពី​ធាតុអាកាស​។​
 
​ចំណែក ពាក្យ​អាប់ មានន័យថា ការ​អន់ថយ​, ទន់ទាប​, ខ្សោយ​, ដំណើរ​យឺត​ក្រ​យល់​, ស្រអាប់ ដូចជា​គេ​តែង និយាយថា អាប់ឱន​ក​ត្តិ​យស និង​អាប់ប្រាជ្ញា ជាដើម​។ 
 
​ប្រភព​៖ វចនា​នុ​ក្រុម​សម្តេច​សង្ឃរាជ ជួន ណាត​
 
 
 
 
 

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com