ឆ្នាំថ្មីឆ្នាំច នឹងឈានមកដល់នាពេលឆាប់ៗខាងនេះ។ តើអ្នកត្រៀមខ្លួនរាំលេងកម្សាន្តសប្បាយជាមួយក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិហើយឬនៅ? ដើម្បីលើកកម្ពស់ស្នាដៃកូនខ្មែរលើការផលិតបទចម្រៀងបែបចង្វាក់ប្រពៃណី លោក ប៉ាន់ បូនី នៃសារព័ត៌មានថ្មីៗ ហើយបម្រើការឲ្យវិទ្យុ FM 106.70 MHz ក្រោមរហស្សនាមថា DJ Bino ផងដែរនោះ សូមណែនាំបទចម្រៀងចំនួន១០ ដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ននេះ។
បទប្រពៃណីទាំង១០បទនោះ រួមមាន៖
បទ «អួតទាំងបង អួតទាំងប្អូន» កំពុងមានប្រជាប្រិយភាពជាងគេ។ អ្នកមាននៅសុរិន្ទ ឃុង ឃុយ អួតខ្លួនថា មានតែលុយ តែខ្វះអ្នកចាយ។ សាយចៃ មើលសាច់ឈាមហើយ នៅតែមានជឿឡើយ ថា ឃុង ឃុយ ជាអ្នកមាន។ ខេម ប្រាប់ថា បើមិនជឿប្រយ័ត្នស្តាយក្រោយ ។ សោភា ជ្រេញនឹងការអួតអាងរបស់បងប្អូនទាំងពីរខ្លាំងណាស់ នាងថា លុយមិនអាចដោះដូរស្នេហាបានទេ។
«ឲ្យអត់ស្រឡះទៅ» នេះជាសំនៀងឌឺដងរបស់កញ្ញា មាស សុខសោភា ដាក់ លោក ខេម។ ស្រឡាញ់គ្នាយូរហើយ មិនព្រមចូលដណ្តឹងសោះ ពេលនេះ សុខសោភា ត្រូវតែធ្វើតាមការសម្រេចចិត្តឪពុកម្តាយហើយ។ ខេម ឌឺដាក់សង្សារខ្លួនវិញថា មកពីស្រឡាញ់ពីស្រឡាញ់គេដែរ ទើបធ្វើតាមឪពុកម្តាយ។ ហាហា! តាមពិតជាការសាកចិត្តគ្នាសោះ។
«ក្រមុំ៣ស្ទាយ» ជាបទរាំវង់ លាយភ្លេងហ៊ីបហប់។ តារាចម្រៀង វុទ្ធា នៃផលិតកម្ម KlapYaHandz ច្រៀងលែបខាយដាក់នារីក្រមុំចូលចិត្តស្លៀកពាក់បែបទំនើប ឈរកាច់រៀង (Swag) ក្រមុំចូលចិត្តរាំ និងក្រមុំចូលចិត្តរៀន ដោយពួកគាត់សុទ្ធតែគួរឲ្យស្រឡាញ់។
តើអ្នកធ្វើការណាជួបបុគ្គលបែបនេះទេ? ចូលយឺត ធ្វើការមួយៗ លេងតែហ្វេសប៊ុក ហើយប្រញាប់ចេញ។ បទ «ធ្វើការបន្លំ» របស់ ចេន សាយចៃ ពិតជាចាក់ដោតចំបេះដូងខ្លាំងណាស់។
បទផ្សេងទៀតក្នុងចំណោម Top 10 រួមមាន៖
ជូនអូនទៅម៉ែ - ឆាយ វិរះយុទ្ធ
នឹកអូនដោយស្មោះ - ដោយ ខេមរៈ សិរីមន្ដ
ស្រឡាញ់ក្មេងបានបបរស ស្រឡាញ់តាសក់សបានដុល្លារ - ដោយ ម៉ៅ ហាជី និង ស៊ីរីកា
ស្រណោះចូលឆ្នាំ - និរត្តន៍
សារ៉ាវ៉ាន់យុវជនអង្គរសង្ក្រាន្ត របស់លោក ខេម [មិនទាន់ឃើញមានការផ្សាយផ្លូវការណាមួយឡើយ ប៉ុន្តែលោកអ្នកអាចស្តាប់បទចម្រៀងនេះតាម Youtube មិនផ្លូវការមួយចំនួន]។
សារ៉ាវ៉ាន់ខេមរៈ - ខេមរៈ សិរីមន្ដ
សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម៖
១, ឥណទានគេហដ្ឋានរបស់ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនអត្រាការប្រាក់ 7.99% បន្ថែមជាមួយសេវាធានារ៉ាប់រងអាយុជីវិតរហូតដល់ 50,000 ដុល្លារអាមេរិក ដោយឥតគិតថ្លៃ។ សូមទំនាក់ទំនង 023 988 388 ។
២, រថយន្តប្រណីតម៉ាក Mercedes-Benz (មែសឺដេស-បិនស៍) ថ្មីៗឆ្នាំ២០១៨ កំពុងដាក់លក់នៅ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅមហាវិថីសម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ភ្នំពេញ។ ទូរស័ព្ទផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។
៣, ស្អាតដូចតារា ស្អាតបែបស៊ូណេ, ទូរស័ព្ទទំនាក់ទំនង៖ 017 800 150 / 098 5000 88 , ទីតាំងស្ថិតនៅផ្សារទំនើបសុវណ្ណា។
៤, រីករាយឆ្នាំថ្មី! បង្កើតបរិយាកាសដ៏រីករាយនៅក្នុងឆ្នាំថ្មីជាមួយ កូកា-កូឡា រសជាតិនៃអារម្មណ៍ស្រស់ស្រាយ។