ពីនេះ ពីនោះ
គួរ​ឈប់​ប្រើប្រាស់​រថយន្ត​រដ្ឋ និង​អង្គការ សម្រាប់​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​!
05, Apr 2018 , 4:06 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បុគ្គល​ដែលមាន​តួនាទី​អាច​ប្រើប្រាស់​រថយន្ត​រដ្ឋ ឬ​រថយន្ត​អង្គការ​បាន សុទ្ធតែជា​អ្នក​ដែលមាន​សមត្ថភាព ​ក្នុងការ​បំពេញការងារ​ជូន​អង្គការ និង​ជូន​រដ្ឋ​។ ប៉ុន្តែ​អ្វីដែល​មិន​ត្រឹមត្រូវ​នោះ គឺ​នៅត្រង់ថា បុគ្គល​មួយចំនួន​ បាន​យក​សម្ភារ​របស់​រដ្ឋ និង​របស់​អង្គការ​ ទៅ​បម្រើ​ផលប្រយោជន៍​បុគ្គល​ខ្លួនឯង ឬ​គ្រួសារ​ទៅវិញ​។



​បុគ្គល​មួយចំនួន​ដែល​ប្រើប្រាស់​សម្ភារ​របស់​រដ្ឋ ឬ​របស់​អង្គការ បាន​ប្រើប្រាស់​សម្ភារ​ទាំងនោះ​ត្រឹមត្រូវ​តាម​គោលការណ៍​របស់​រដ្ឋ​ហើយ​។ ប៉ុន្តែ បុគ្គល​មួយចំនួន​ បាន​លួច​កេងប្រវ័ញ្ច​សម្ភារ​របស់​រដ្ឋ ឬ​របស់​អង្គការ ​យកមកប្រើ​ប្រាស់​ ដើម្បី​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន ឬ​ជា​ប្រយោជន៍​គ្រួសារ​ទៅវិញ​។ រថយន្ត​របស់​រដ្ឋ ឬ​របស់​អង្គការ​មួយចំនួន ត្រូវបាន​គេ​សង្កេតឃើញ​ជារឿយៗ​ថា ​បានប្រើប្រាស់​ខុស​គោលដៅ​របស់​រដ្ឋ និង​របស់​អង្គការ ដោយ​បុគ្គល​មិន​គោរព​គោលការណ៍​មួយចំនួន​។

​បុគ្គល​មួយចំនួន​នោះ បាន​ប្រើប្រាស់​រថយន្ត​របស់រ​ដ្ឋ ឬ​របស់​អង្គការ​ដើម្បី​បម្រើ​ប្រយោជន៍​ផ្ទាល់ខ្លួន ឬ​ប្រយោជន៍​គ្រួសារ​ទៅវិញ​។ ពួកគេ​មួយចំនួន​នោះ ​សប្បាយ​ចិត្តនឹង​អាច​ទាញ​ប្រយោជន៍​ពីរ​ដ្ឋ និង​អង្គការ​បាន ទោះបីជា​ពួកគេ​បានដឹងថា អ្វីដែល​ពួកគេ​កំពុង​ធ្វើ​នោះ ខុស​នឹង​គោលការណ៍​ក៏ដោយ​។

​ការធ្វើ​យ៉ាង​ដូច្នេះ គឺ​ធ្វើ​ឲ្យ​រដ្ឋ និង​អង្គការ​ខាតបង់​ថវិកា​។ ម្យ៉ាងទៀត ទង្វើ​នេះ គឺជា​ទង្វើ​ដែល​ប្រព្រឹត្តិ​ឡើង​ខុស​ ទៅនឹង​ឆន្ទៈ​របស់​ស្ថាប័ន​ទាំងស្រុង​។ ​អ្នកប្រព្រឹត្តិ​ខុស​គោលការណ៍​របស់​ស្ថាប័ន​, តើ​អ្នកមាន​បានដឹង​ទេ​ថា ខ្លួនឯង​កំពុង​ប្រព្រឹត្ត​ខុស​នោះ​?



© រក្សាសិទ្ធិដោយ thmeythmey.com