ជាតិ
បទយកការណ៍ / បទសម្ភាសន៍
​​​ន​យោ​បាយ​ជាតិ​
ការងារ​ជា​ប្រធាន NGO? នយោបាយ​? ជំនួញ​? លោក យ៉ង សាំង​កុមារ មកដល់​ផ្លូវបំបែក​…
06, Apr 2018 , 10:50 am        
រូបភាព
​ភ្នំពេញ​៖ លោក​បណ្ឌិត​កសិកម្ម យ៉ង សាំង​កុមារ ដែល​ធ្លាប់​ធ្វើជា​នាយក​អង្គការ​កសិកម្ម សេ​ដាក់ ប្រមាណ​ជា​២០​ឆ្នាំ បាន​បញ្ជាក់ថា លោក​ចង់​ចំណាយ​ជីវិតចុងក្រោយ​របស់លោក​ដោយ​បង្កើត​គណបក្សនយោបាយ​។ បច្ចុប្បន្ន លោក​ជា​ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP)​។ ស្របពេល​ជាមួយគ្នា​លោក​ក៏បាន​ធ្វើ​ជំនួញ​ដោយ​បើក​ភោជនីយដ្ឋាន​ឈ្មោះ អូ​ក្រា ដើម្បី​លក់​ផលិតផល​ខ្មែរ​សុទ្ធសាធ​ផងដែរ​។ ការងារ​ជា​ប្រធាន​អង្គការ​, ជា​អ្នកជំនួញ និង​ជា​អ្នកនយោបាយ តើ​លោក យ៉ង សាំង​កុមារ ស្រឡាញ់​មួយណា​?



​នេះ គឺជា​សំណួរ​ដែ​លោក កុមារ នឹង​ឆ្លើយ​ទៅកាន់​លោក គី សុខ​លីម អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ​ក្នុង​បទ​សម្ភាស​ខាងក្រោម​នេះ​។ សូម​អញ្ជើញ​ស្តាប់​ដូចតទៅ​៖
​សូម​ស្តាប់​សំឡេង​ដូចតទៅ​៖





​ខាងក្រោម​នេះ គឺជា​ជីវ​ព័ត៌មាន​របស់លោក យ៉ង សាំង​កុមារ​
​អំពី​បណ្ឌិត យ៉ង សាំង​កុមារ​

​ខ្ញុំបាទ​ឈ្មោះ យ៉ង សាំង​កុមារ មាន​ស្រុកកំណើត​នៅ​ភូមិ​ចម​ពល ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ ឪពុក​ខ្ញុំ​ជា​គ្រូបង្រៀន ម្តាយ​ខ្ញុំ​ជា​កសិករ​។​
​ទាក់ទង​ការសិក្សា ខ្ញុំ​រៀន​ចប់​ថ្នាក់បណ្ឌិត​កសិកម្ម នៅ​សកល​វិទ្យាល័យ​ឡែ​ប​ស៊ិ​ក​នៃ​ប្រទេស​អា​ល្លឺ​មង់​នៅ​ឆ្នាំ​១៩៩៥ បន្ទាប់ពី​ចំណាយពេល​សិក្សា និង​រស់នៅ​ទីនោះ​អស់​រយៈពេល​ជិត ១១​ឆ្នាំ (១៩៨៤-១៩៩៥) ។​

​ប្រវត្តិ​ការងារ​សំខាន់ៗ​របស់ខ្ញុំ​មានដូចជា​៖
•​    ​សាស្ត្រាចារ្យ​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម (​ចំការ​ដូង​) ១៩៩៥-២០០៣
•​    ​បម្រើការ​នៅ​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន (JVC) និង​បារាំង (GRET) ពី​ឆ្នាំ​១៩៩៥-១៩៩៧
•​    ​ស្ថាបនិក និង​នាយក​/​ប្រធាន​អង្គការ​សេ​ដាក ពី​ឆ្នាំ​១៩៩៧-២០១៥
•​    ​អភិបាល​នៃ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ស្ថាបនា ២០១០-២០១៦
•​    ​ស្ថាបនិក​ម៉ាស៊ីនកិនស្រូវ​សរីរាង្គ​កសិករ​សេ​ដាក និង​សហគមន៍​ទីផ្សារ​កសិផល​ធម្មជាតិ ក្រុមហ៊ុននាំចេញ​កសិផល​សរីរាង្គ​
•​    ​សហ​ស្ថាបនិក​បណ្តាញ​សង្គម​ខ្មែរ ដើម្បី​ខ្មែរ និង​ជា​សហ​ស្ថាបនិក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (​គ​បម​)​។​
•​    ​ទាក់ទង​ស្ថានភាព​គ្រួសារ ខ្ញុំ​បាន​រៀប​អាពាហ៍ពិពាហ៍​នៅ​ឆ្នាំ​២០០៦ ហើយ​មានកូន ៣​នាក់ (​ស្រី​២​នាក់ និង​ប្រុស ១​នាក់​)​។​
•​    ​បច្ចុប្បន្ន ខ្ញុំ​បំពេញការងារ​ជាទី​ប្រឹក្សា​កសិកម្មសរីរាង្គ និង​ជា​ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​។​

​ចំណេះ​ភាសាបរទេស​៖ អង់គ្លេស អាល្លឺម៉ង់ និង បារាំង​
​ពានរង្វាន់​៖ Ramon Magsaysay Award ឬ​រង្វាន់​ណូបែល​អា​សុ​ី​ពី​ប្រទេស​ហ្វុ​ី​លី​ពី​ន​, រង្វាន់​និស្សិត​រៀន​ពូកែ​ចំនួន​៣​ដង​ក្នុងពេល​បន្ត​ការសិក្សា​នៅ​ប្រទេស​អាល្លឺម៉ង់ និង អាហារូបករណ៍ Friedrich Neumann នៃ​មូលនិធិ​គណបក្ស​ប្រជាធិបតេយ្យ​សេរី​អាល្លឺម៉ង​។​

​ខ្ញុំ​បង្កើត​គេហទំព័រ saingkoma.com នេះ​ឡើង ក្នុង​គោលបំណង​ចែករំលែក​នូវ​ទស្សនៈ ការយល់ដឹង​និង​បទពិសោធន៍​ទាក់ទង​ការងារ​កសិកម្ម ការអភិវឌ្ឍ​ជំនាញ​និង​មុខរបរ ការសិក្សា​និង​ការអភិវឌ្ឍ​ខ្លួនឯង ភាពជា​អ្នកដឹកនាំ ប្រវត្តិសាស្ត្រ ទស្សនៈ​នយោបាយ និង​ចំណេះដឹង​ផ្សេងៗ​៕



Tag:
 យ៉ង សាំង​កុមារ​
© រក្សាសិទ្ធិដោយ thmeythmey.com