ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សង្រ្កាន្តឆ្នាំថ្មី
យុវជនស្រុកក្រឡាញ់ បញ្ជ្រាបកម្មវិធីព្រះពុទ្ធសាសនាក្នុងឱកាសអបអរសង្ក្រាន្តឆ្នាំថ្មី
06, Apr 2018 ,
2:35 pm
រូបភាព
×
ដោយ:
ថ្មីៗ
យុវជនដែលជាសិស្ស និងអតីតសិស្សវិទ្យាល័យក្រឡាញ់ ខេត្តសៀមរាប នាំគ្នាធ្វើកិច្ចការដ៏ល្អមួយដល់សង្គម។ ពួកគាត់បានផ្តួចផ្តើមរៃអង្គាសថវិកានៅតាមសហគមន៍ដើម្បីរៀបចំកម្មវិធី «សង្ក្រាន្តវិទ្យាល័យក្រឡាញ់» រយៈពេលពីរថ្ងៃក្រោមបរិយាកាសសប្បាយរីករាយ។
«ក្មេងៗ ពិតជារៀបចំបានល្អណាស់ ខ្ញុំសប្បាយចិត្តមែនទែន ដោយបានឃើញសកម្មភាពបែបនេះ»។ លោក អ៊ូ សុខសាន្ត គ្រូបង្រៀនម្នាក់នៅវិទ្យាល័យក្រឡាញ់ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ និងមានចម្ងាយប្រមាណ៥០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។
លោក សុខសាន្ត បានបញ្ជាក់ថា សិស្ស និងអតីតសិស្សនៃវិទ្យាល័យរបស់លោក បានបំផុសគំនិតសៀមរាបពិធីអបអរសង្ក្រាន្តឆ្នាំថ្មី ឆ្នាំច ជាលើកដំបូង ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែមេសា ក្នុងគោលបំណងបង្កើនភាពរីករាយក្នុងសហគមន៍ ថែរក្សានូវទំនៀមទម្លាប់ប្រពៃណីជាតិ និងល្បែងប្រជាប្រិយ។
បន្ថែមពីលើនេះ យុវជននៅស្រុកក្រឡាញ់ ចង់បង្ហាញពីគំរូភាពនៃការសហការ និងសាមគ្គីគ្នាដើម្បីសហគមន៍ ការដឹងគុណចំពោះឪពុកម្តាយ លោកគ្រូ-អ្នកគ្រូ និងសង្គមជាតិ ក៏ដូចជាការផ្សារភ្ជាប់យុវជនទៅនឹងព្រះពុទ្ធសាសនា។
ក្រៅពីកម្មវិធីកម្សាន្តផ្សេងៗ ក្រុមយុវជនបានរៀបចំកម្មវិធីស្មូតបរិយាយព្រះគុណម៉ែ កម្មវិធីកតញ្ញូចំពោះមាតាបិតា និងលោកគ្រូ-អ្នកគ្រូ ពិធីស្មឹងស្មាធិ៍ ក៏ដូចជាកម្មវិធីរាប់បាត្រព្រះសង្ឃ៥០អង្គផងដែរ៕
រូបថតទាំងអស់ផ្តល់ដោយ៖ លោក អ៊ូ សុខសាន្ត
សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម៖
១, ឥណទានគេហដ្ឋានរបស់ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនអត្រាការប្រាក់ 7.99% បន្ថែមជាមួយសេវាធានារ៉ាប់រងអាយុជីវិតរហូតដល់ 50,000 ដុល្លារអាមេរិក ដោយឥតគិតថ្លៃ។ សូមទំនាក់ទំនង 023 988 388 ។
២, រថយន្តប្រណីតម៉ាក Mercedes-Benz (មែសឺដេស-បិនស៍) ថ្មីៗឆ្នាំ២០១៨ កំពុងដាក់លក់នៅ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅមហាវិថីសម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ភ្នំពេញ។ ទូរស័ព្ទផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។
៣, ស្អាតដូចតារា ស្អាតបែបស៊ូណេ, ទូរស័ព្ទទំនាក់ទំនង៖ 017 800 150 / 098 5000 88 , ទីតាំងស្ថិតនៅផ្សារទំនើបសុវណ្ណា។
៤, រីករាយឆ្នាំថ្មី! បង្កើតបរិយាកាសដ៏រីករាយនៅក្នុងឆ្នាំថ្មីជាមួយ កូកា-កូឡា រសជាតិនៃអារម្មណ៍ស្រស់ស្រាយ។
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
សង្ក្រាន្ត
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
2 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
3 ថ្ងៃ
សមត្ថកិច្ចខេត្តកែប ធ្វើកិច្ចសន្យាអាជីវករ២រូប ឱ្យឈប់ទារលុយពីភ្ញៀវទេសចរដែលអង្គុយតាមឆ្នេរ
1 សប្តាហ៍
«បុរាណ»និង«បូរាណ» មានអត្ថន័យដូចគ្នា
1 សប្តាហ៍
«ភេរវកម្ម» មិនមែន «ភេវរកកម្ម» ឬ «ភារវកម្ម» ឡើយ
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម