ជាតិ
សង្រ្កាន្តឆ្នាំថ្មី
រដ្ឋបាលខេត្តសៀមរាបរៀបចំភ្លើងលម្អផ្លូវច្រើនកន្លែងសម្រាប់ទទួលព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រូបភាព៖ ហ្វេសប៊ុកអភិបាលខេត្តសៀមរាប
× សៀមរាប៖ បុណ្យចូលឆ្នាំប្រពៃណីជាតិ និងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នឹងចូលមកដល់នៅរយៈពេលដ៏ឆាប់ខាងមុខ។ រដ្ឋបាលខេត្តសៀមរាប បាននិងកំពុងរៀបចំភ្លើងលម្អជាច្រើនកន្លែង ក្នុងន័យលើកសោភ័ណ្ឌភាពក្រុង ក៏ដូចជារៀបចំសណ្តាប់ធ្នាប់ឱ្យមានរបៀបរៀបរយស័ក្ដិសមជាទីក្រុងទេសចរណ៍ស្អាតទាំងក្នុង និងក្រៅតំបន់។
ងៀកនៅតាមផ្លូវសំខាន់ៗ មានផ្លូវជាតិលេខ៦ មានការបំពាក់ភ្លើងស្ដុបបន្ថែម ផ្លូវក្នុងក្រុងរៀបចំភ្លើងលម្អចម្រុះ ជាអ្វីដែលរដ្ឋបាលខេត្តសៀមរាប បានត្រៀមសម្រាប់បុណ្យចូលឆ្នាំ និងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ ចំណែកនៅតាមបណ្តាសណ្ឋាគារវិញ ក៏មានការលម្អតាមរចនាបថផ្សេងៗគ្នាផងដែរ ដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តខេត្តសៀមរាប។
ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលរៀបចំជាប្រចាំឆ្នាំ លោកអភិបាលខេត្តសៀមរាប ឃឹម ប៊ុនសុង បានព្យាករណ៍ថា ចំនួនទេសចរឆ្នាំនេះនឹងមានការកើនឡើងជាងឆ្នាំទៅ។ លោកបន្ថែមថា ដូច្នេះដើម្បីត្រៀមស្វាគមន៍ទេសចរ រដ្ឋបាលខេត្តបានរៀបចំភ្លើងបំភ្លឺ និងលម្អផ្លូវជាច្រើនទីតាំង ដើម្បីបង្កភាពងាយស្រួល និងសុវត្ថិភាពដល់ដំណើរកម្សាន្តរបស់ពួកគេ។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅយប់ថ្ងៃទី៥ ខែមេសា ពេលចុះពិនិត្យការបំពាក់ភ្លើងលម្អនៅក្នុងក្រុង លោក ឃឹម ប៊ុនសុង បន្តទៀតថា ដើម្បីបញ្ច្រាសការកកស្ទះ អាជ្ញាធរបានបំពាក់ភ្លើងស្ដុបនៅ៥ទីតាំងបន្ថែម ដោយរំពឹងថា នឹងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋជិតឆ្ងាយ។
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបានឱ្យដឹងដែរថា លោករំពឹងថានឹងមិនមានបញ្ហាកង្វះបន្ទប់ស្នាក់នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនោះទេ ទោះលោកមើលឃើញថា ភ្ញៀវទេសចរនឹងបង្វែរមកកម្សាន្តខេត្តសៀមរាបជំនួសក្រុងព្រះសីហនុ ដែលកំពុងខ្វះបន្ទប់ស្នាក់នៅក៏ដោយ។ លោកបន្ថែមថា មន្ទីរទេសចរណ៍បានផ្សព្វផ្សាយពីបញ្ហាទាំងនេះទៅដល់ទីភ្នាក់ងារទេសចរណ៍ សណ្ឋាគារ ផ្ទះសំណាក់ និងអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍រួចហើយ ដោយមិនត្រូវដំឡើងថ្លៃសេវាបន្ថែមឡើយ តែលោកបញ្ជាក់ថា អាចនឹងមានម្ចាស់អាជីវកម្មខ្លះ មិនគោរពតាមការផ្សព្វផ្សាយនេះ។ «យើងមិនអាចឃាត់គេមិនឱ្យដំឡើងថ្លៃសេវាទេ ប៉ុន្តែម្ចាស់អាជីវកម្មណាដែលគោរពតាមការផ្សព្វផ្សាយរបស់យើង នោះយើងនឹងផ្តល់ប័ណ្ណសរសើរដល់ពួកគេ»។ លោក ង៉ូវ សេងកាក់ បញ្ជាក់បន្ថែមថា៕
សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម៖
១, ឥណទានគេហដ្ឋានរបស់ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនអត្រាការប្រាក់ 7.99% បន្ថែមជាមួយសេវាធានារ៉ាប់រងអាយុជីវិតរហូតដល់ 50,000 ដុល្លារអាមេរិក ដោយឥតគិតថ្លៃ។ សូមទំនាក់ទំនង 023 988 388 ។
២, រថយន្តប្រណីតម៉ាក Mercedes-Benz (មែសឺដេស-បិនស៍) ថ្មីៗឆ្នាំ២០១៨ កំពុងដាក់លក់នៅ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅមហាវិថីសម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ភ្នំពេញ។ ទូរស័ព្ទផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។
៣, ស្អាតដូចតារា ស្អាតបែបស៊ូណេ, ទូរស័ព្ទទំនាក់ទំនង៖ 017 800 150 / 098 5000 88 , ទីតាំងស្ថិតនៅផ្សារទំនើបសុវណ្ណា។
៤, រីករាយឆ្នាំថ្មី! បង្កើតបរិយាកាសដ៏រីករាយនៅក្នុងឆ្នាំថ្មីជាមួយ កូកា-កូឡា រសជាតិនៃអារម្មណ៍ស្រស់ស្រាយ។
Tag:
អង្គរសង្ក្រាន្ត
ចូលឆ្នាំខ្មែរ
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com