ជាតិ
សង្រ្កាន្តឆ្នាំថ្មី
«​សៀមរាប​ផ្ទះ​ខ្ញុំ​» ចុះ​លាង​ផ្លូវ​សាធារណៈ​មាន​អ្នកចូលរួម​១៦០០​នាក់​
07, Apr 2018 , 2:33 pm        
រូបភាព
​សៀមរាប​៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប សហការ​ជាមួយ​រដ្ឋបាល​សាលាខេត្ត បានរៀបចំ​យុទ្ធនាការ «​សៀមរាប​ផ្ទះ​ខ្ញុំ​» ដោយ​លាង​សម្អាតផ្លូវ​សាធារណៈ ដោយមាន​អ្នកចូលរួម ១៦០០​នាក់​។ យុទ្ធនាការ​នេះ បាន​សម្អាត​កំណាត់​ផ្លូវ​ស៊ី​វុត្ថា ដែលជា​ផ្លូវកណ្តាល​ក្រុង និង​ជាទី​ប្រជុំ​ដ៏​សំខាន់​ក្នុង​ក្រុង​សៀមរាប​។​

 
​អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​ខេត្តសៀមរាប លោក ឃឹម ហ្វី​ណង់ បានឱ្យដឹងថា គោលបំណង​នៃ​យុទ្ធនាការ​សៀមរាប​ផ្ទះ​ខ្ញុំ​នៅ​ឆ្នាំនេះ គឺ​ប្រុងប្រៀប​ត្រៀម​ទទួល​ស្វាគមន៍​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដែល​នឹង​ចូល​មកដល់​ក្នុងពេល​ដ៏​ឆាប់​ខាងមុខ ដែលមាន​ទេសចរ​ច្រើន​លើសលប់​ចូលមក​កម្សាន្ត ជាពិសេស​ដើម្បី​លើក​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង​ស្អាត​ផងដែរ​។ លោក​បន្ថែមថា យុទ្ធនាការ​នេះ​ក៏​ជា​សារ​មួយ ដើម្បី​រំឭក​ពី​ប្រពៃណី​ប្រជាពលរដ្ឋ​ខ្មែរ ដែល​តែង​រៀបចំផ្ទះ​សម្បែង មុន​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​ចូលមក​ដល់​។ 


 
​លោក ឃឹម ហ្វី​ណង់ យល់ថា យុទ្ធនា​ការមិន​អាចធ្វើ​ទៅបាន​ឡើយ ដោយ​ពុំមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ ហើយ​លោក​សង្ឃឹមថា សកម្មភាព​នេះ​នឹង​បញ្ជ្រាប​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​ថែម​មួយកម្រិត​ទៀត ក្នុងន័យ​ថែរក្សា​បរិស្ថាន អនាម័យ​។ 
 
​មាន​វត្តមាន​ក្នុង​ពិធី​នៅ​ព្រឹក​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៨​នោះដែរ អភិបាលខេត្ត​សៀ​មា​ប លោក ឃឹម ប៊ុន​សុង ថ្លែង​កោតសរសើរ​ចំពោះ​ការចូលរួម​របស់​ប្រជាពលរដ្ឋ សិស្សានុសិស្ស​ក្នុង​យុទ្ធនា​ការលាង​សម្អាត​ផ្លូវ​ជា​លើកដំបូង​នេះ​។ លោក​ថា កន្លងមក​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​បាន​ខិតខំ​ប្រឹងប្រែង​ចំពោះ​ការងារ​រៀបចំ​សណ្ដាប់ធ្នាប់ អនាម័យ​នេះ ប៉ុន្តែ​លោក​ទទួលស្គាល់ថា នៅមាន​កន្លែង​ខ្លះ​មិនទាន់មាន​ភាពល្អប្រសើរ​នៅឡើយ ដែល​ទាមទារ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ដោះស្រាយ​ជា​បន្តបន្ទាប់​។ 


 
​ដូច​ខាង​សហភាព​សហព័ន្ធ​យុវជន​ដែរ លោក​អភិបាលខេត្ត​ស្នើឱ្យ​ការថែរក្សា​បរិស្ថាន អនាម័យ និង​សណ្ដាប់ធ្នាប់ ទាមទារ​ឱ្យមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ បើ​គ្មាន​ការចូលរួម​ទេ នោះ​ការងារ​ទាំងនោះ​មិនអាច​ធ្វើទៅ​បានឡើយ​។ លោក​បន្ថែមថា បើ​ការថែរក្សា​សណ្ដាប់ធ្នាប់ បរិស្ថាន និង​អនាម័យ​មិន​បានល្អ​ទេនោះ នឹង​ជះឥទ្ធិពល​មិនល្អ​ដល់​សេដ្ឋកិច្ចជាតិ ពិសេស​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍ ដែលជា​វិស័យ​ស្នូល​សម្រាប់​ខេត្តសៀមរាប​៕
 




 
​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​

Tag:
 សៀមរាប​ផ្ទះ​ខ្ញុំ​
  អង្គរ​សង្ក្រាន្ត
© រក្សាសិទ្ធិដោយ thmeythmey.com