ជាតិ
២៥ខេត្ត/រាជធានី
គ​.​ជ​.​ប ប្រកាស​ផ្ដល់​បណ្ណ​ដល់​អ្នកសារព័ត៌មាន សម្រាប់​ការបោះឆ្នោត នីតិកាល​ទី​៦
09, Apr 2018 , 7:04 am        
រូបភាព
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) បានប្រកាស​ផ្ដល់​បណ្ណ​ដល់​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ សម្រាប់​ការបោះឆ្នោត នីតិកាល​ទី​៦​។ បើតាម​គ​.​ជ​.​ប អ្នកសារព័ត៌មាន ដែល​ចង់​ចុះ​យក​ព័ត៌មាន​ក្នុង​ដំណើរការ​បោះឆ្នោត ត្រូវមាន​បណ្ណ​សម្គាល់​ខ្លួន​ដែល​ចេញ​ដោយ គ​.​ជ​.​ប​។



​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នឹង​ឈាន​មកដល់​ក្នុង​ខែកក្កដា​ខាងមុខនេះ គ​.​ជ​.​ប បានចេញ​សេចក្ដីប្រកាស​ពី​ការផ្ដល់​បណ្ណ​ដល់​អ្នកសារព័ត៌មាន​។ អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ ដែលមាន​បំណង​ចុះ​យក​ព័ត៌មាន​ក្នុង​ដំណើរការ​នៃ​ការបោះឆ្នោត នីតិកាល​ទី​៦ ត្រូវដាក់​ពាក្យសុំ​ចុះឈ្មោះ​ជា​អ្នកសារព័ត៌មាន នៅ​នាយកដ្ឋាន​ព័ត៌មាន និង​ទំនាក់ទំនង​សាធារណៈ​នៃ​គ​.​ជ​.​ប​។ បន្ថែម​លើ​នេះ បន្ទាប់ពី​បំពេញបែបបទ​រួច អ្នកសារព័ត៌មាន​អាច​យកពាក្យ​មក​ដាក់​ដោយផ្ទាល់​នៅ គ​.​ជ​.​ប ឬ​តាមរយៈ អ៊ី​ម៉ែ​ល .kh​។​
 
​ការដាក់​ពាក្យសុំ​ចុះឈ្មោះ​ធ្វើ​បណ្ណ​អ្នកសារព័ត៌មាន​នេះ នឹង​ផុតកំណត់​នៅ​ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ​២០១៨ សម្រាប់​អ្នកសារព័ត៌មាន​ជាតិ​។ ចំណែក​អ្នកសារព័ត៌មាន​អន្តរជាតិ​វិញ នឹង​ផុតកំណត់​នៅ​ថ្ងៃទី ២៦ ខែកក្កដា​។ សូមបញ្ជាក់ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ​២០១៨៕
 

Tag:
 ​ភ្នំពេញ​
 ​គ​.​ជ​.​ប​
 ​បណ្ណ​បោះឆ្នោត​
© រក្សាសិទ្ធិដោយ thmeythmey.com