ជាតិ
ខេត្តព្រៃវែង​សង់​«​ទូកង​»​វែង​ជាងគេ ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​
09, Apr 2018 , 7:30 am        
រូបភាព
រូបភាព​ពី​ហ្វេសប៊ុក ​លោក ងិន បាណាល់
រូបភាព​ពី​ហ្វេសប៊ុក ​លោក ងិន បាណាល់
 ព្រៃវែង​៖ អាជ្ញាធរ​ខេត្តព្រៃវែង បានចាប់ផ្តើម​សាងសង់​«​ទូក ង​» វែង​ជាងគេ ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​។ លោក ងិន បា​ណា​ល់ អនុប្រធាន​គណៈកម្មកា​រ​ផលិត​ទូក​ខ្នាត​វែង ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា «​ទូក ង​»​នេះ មាន​បណ្ដោយ​ប្រវែង ៨៥​ម៉ែត្រ និង​ទទឹង​ប្រវែង ១, ៥៧​ម៉ែត្រ ដែល​ផ្ទុក​ចំណុះ​ទូក​ចំនួន ១៧៩​នាក់​។



​ពិធី​ក្រុង​ពលី​សាងសង់​«​ទូកង​»​វែង​ជាងគេ ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក បានរៀបចំ​ធ្វើ​នៅ​ព្រឹក​ថ្ងៃទី​៨ ខែមេសា​នេះ​។ លោក ងិន បា​ណា​ល់ អនុប្រធាន​គណៈកម្មកា​រ​ផលិត​ទូក​ខ្នាត​វែង ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា មូលហេតុ​នៃ​ការសង់​«​ទូក ង​» ខ្នាត​វែង​ជាងគេ​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​នេះ ដោយសារ​ខេត្តព្រៃវែង ជា​ខេត្ត​នៅជាប់​ទន្លេ និង​ជា​ខេត្ត​ដែល​ធ្លាប់​ផលិត​ទូកង​ខ្នាត​វែង​ដែរ​។

«​ការផលិត​«​ទូក ង​»​ខ្នាត​វែង​នេះ ក៏​ជួយ​លើក​កិត្តិនាម​ខេត្ត​ផងដែរ​»​។ នេះ​ជា​បន្ថែម​របស់លោក ងិន បា​ណា​ល់ ដែល​បាន​បន្ត​បញ្ជាក់ថា «​ទូកង​» នេះ​ធ្វើ​ពី​ឈើ​គគី​ម្សៅ មាន​បណ្តោយ​ប្រវែង​៨៥​ម៉ែត្រ និង​ទទឹង​១,៥៧​ម៉ែត្រ ផ្ទុក​ចំណុះ​ទូក​ចំនួន​១៧៩​នាក់ ព្រមទាំង​ក្បូរ​ក្បាច់រចនា​ដ៏​ប្រណិត​របស់​ខ្មែរ​ផងដែរ​។ ការសាងសង់ គ្រោង​ចំណាយពេល​៦០​ថ្ងៃ និង​មាន​មេជាង​ជំនាញ​ចំនួន ២៥​នាក់​៕
 

Tag:
 ព្រៃវែង​
 ​ទូកង​
© រក្សាសិទ្ធិដោយ thmeythmey.com