ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ល្បែងលាក់កន្សែង បង្រៀនមនុស្សឲ្យមានស្មារតីប្រុងប្រយ័ត្ន
× ល្បែងលាក់កន្សែង ជាល្បែងមួយយ៉ាង ដែលពលរដ្ឋកម្ពុជា តែងលេងកម្សាន្ត ដើម្បីបំបាត់ការហត់នឿយ ពីការងារប្រចាំថ្ងៃ។ ជាងនេះទៀត ល្បែងលាក់កន្សែង តែងតែត្រូវបានយកមកលេង ក្នុងរដូវចូលឆ្នាំផងដែរ។ ផលប្រយោជន៍នៃល្បែងមួយនេះ គឺការដាស់តឿនមនុស្សឲ្យមានស្មារតីប្រុងប្រយ័ត្ន ជាប់ជានិច្ច។
ការលេងល្បែងលាក់កន្សែង គឺអាចហាត់ព័ន្ធខ្លួន ឲ្យមានស្មារតីរឹងប៉ឹង និងរហ័សរហួន។ លើសពីនេះទៀត ល្បែងប្រភេទនេះ ក៏អាចធ្វើឲ្យអ្នកលេងរឹតតែមានប្រាជ្ញាវាងវៃជាងមុន ព្រមទាំងបង្ហាត់ពួកគេ ឲ្យមានទម្លាប់ក្នុងការប្រុងស្មារតីជានិច្ច ថែមទៀត។
បើអ្នកបានដឹងពីរបៀបនៃការលេងល្បែងលាក់កន្សែង នោះអ្នកនឹងសម្គាល់ឃើញថា អ្នកចូលរួមលេងគ្រប់រូប មិនអាចធ្វេសប្រហែង ឬភ្លេចខ្លួនបានឡើយ។ ពួកគេគ្រប់គ្នា ត្រូវយកចិត្តទុកដាក់រៀងៗខ្លួន ក្នុងអំឡុងពេលនៃការលេងល្បែងនេះ។
ការលេងល្បែងលាក់កន្សែង គឺតម្រូវឲ្យអ្នកចូលរួមលេង អង្គុយច្រហោង ជាវង់មូល។ បន្ទាប់មក មានមនុស្សម្នាក់ក្រោកចេញទៅក្រៅវង់ដោយកាន់កន្សែង ហើយដើរព័ទ្ធជុំវិញយ៉ាងលឿន ពីខាងក្រោយខ្នងអ្នកអង្គុយ ដោយមិនអនុញ្ញាតឲ្យអ្នកណាម្នាក់ងាកក្រោយ ឬលូកដៃទៅក្រោយ ជាដាច់ខាត។
ខណៈពេលនៃការរត់ក្រឡឹងជុំវិញនោះ អ្នកកាន់កន្សែង តែងលួចមើលអ្នកអង្គុយជានិច្ច។ នៅពេល អ្នករត់នោះសង្កេតឃើញអ្នកណាម្នាក់ ដែលអង្គុយបែបភ្លេចខ្លួន គេក៏ដាក់កន្សែងនៅពីក្រោយខ្នងអ្នកនោះភ្លាម ។ បន្ទាប់មក អ្នកដែលលួចដាក់កន្សែងក្រោយខ្នងអ្នកអង្គុយនោះ ក៏រត់យ៉ាងរហ័សព័ទ្ធវង់អ្នកអង្គុយ ដើម្បីឲ្យឆាប់មកដល់កន្លែងកន្សែងដែលគេដាក់នោះ។ បើអ្នកដែលត្រូគេលាក់កន្សែងពីក្រោយខ្នងនោះមិនដឹងខ្លួន លុះអ្នកលាក់រត់ក្រឡឹងមកដល់ម្ដងទៀត ហើយចាប់យកកន្សែងបានមុន គេចាត់ទុកអ្នកលាក់នោះជាអ្នកឈ្នះ។ ដូច្នេះ អ្នកលាក់កន្សែង មានអំណាចរើសយកកន្សែងទៅគក់ខ្នងអ្នកដែលអង្គុយនោះ ហើយបន្ទាប់មក គេក៏យកកន្សែងលាក់តទៅទៀត។
ប៉ុន្តែ បើអ្នកអង្គុយដឹងខ្លួនថា គេលាក់កន្សែងនៅពីក្រោយខ្នងខ្លួន ហើយចាប់យកកន្សែងបានមុនអ្នកលាក់ នោះគេចាត់ទុកអ្នកអង្គុយជាអ្នកឈ្នះ។ ដូច្នេះអ្នកអង្គុយ មានអំណាច ក្រោកឡើង ហើយដេញគក់អ្នកលាក់នោះវិញ។ តែបើអ្នកលាក់រត់ទៅដល់កន្លែងចន្លោះ ដែលជាទីតាំងសម្រាប់អង្គុយ នោះអ្នកកាន់កន្សែង មិនអាចគត់គេបានទៀតទេ។
ដូច្នេះ យើងសង្កេតឃើញថា អ្នកចូលរួមលេងល្បែងលាក់កន្សែង ត្រូវផ្តោតអារម្មណ៍គ្រប់ពេល ដោយមិនត្រូវ ធ្វេសប្រហែងបន្តិចឡើយ។ បើពុំដូច្នេះទេ អ្នកដែលភ្លេចខ្លួន ហើយមិនដឹងថាគេលាក់កន្សែងពីក្រោយខ្នង ប្រាកដជាត្រូវគេយកកន្សែង ដេញវាយខ្នងមិនខាត៕
សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម៖
១, ឥណទានគេហដ្ឋានរបស់ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនអត្រាការប្រាក់ 7.99% បន្ថែមជាមួយសេវាធានារ៉ាប់រងអាយុជីវិតរហូតដល់ 50,000 ដុល្លារអាមេរិក ដោយឥតគិតថ្លៃ។ សូមទំនាក់ទំនង 023 988 388 ។
២, រថយន្តប្រណីតម៉ាក Mercedes-Benz (មែសឺដេស-បិនស៍) ថ្មីៗឆ្នាំ២០១៨ កំពុងដាក់លក់នៅ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅមហាវិថីសម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ភ្នំពេញ។ ទូរស័ព្ទផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។
៣, ស្អាតដូចតារា ស្អាតបែបស៊ូណេ, ទូរស័ព្ទទំនាក់ទំនង៖ 017 800 150 / 098 5000 88 , ទីតាំងស្ថិតនៅផ្សារទំនើបសុវណ្ណា។
៤, រីករាយឆ្នាំថ្មី! បង្កើតបរិយាកាសដ៏រីករាយនៅក្នុងឆ្នាំថ្មីជាមួយ កូកា-កូឡា រសជាតិនៃអារម្មណ៍ស្រស់ស្រាយ។
Tag:
ចូលឆ្នាំ
ល្បែងប្រជាប្រិយ
លាក់កន្សែង
© រក្សាសិទ្ធិដោយ thmeythmey.com