ជាតិ
សង្រ្កាន្តឆ្នាំថ្មី
អង្គរ​សង្ក្រាន្ត​ ​ឆ្នាំ​២០១៨ ទាក់ទាញ​ទេសចរ​ជិត​២​លាន​នាក់​
17, Apr 2018 , 11:17 am        
រូបភាព
​សៀមរាប​៖ ព្រឹត្តិការណ៍​អង្គរ នៅតែ​ស្រូប​ភ្ញៀវទេសចរ​បាន​ច្រើន​ដូច​រាល់​ឆ្នាំ ទោះ​ឆ្នាំនេះ​សង្ក្រាន្ត​ត្រូវបាន​រីកសាយ​ទៅដល់​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត​ក៏ដោយ​។ តួយ៉ាង ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​លើក​ទី​៦  ឆ្នាំ​២០១៨​នេះ បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្ដរជាតិ​ជិត​២​លាន​នាក់​។

 
​របាយការណ៍​របស់​ម​ន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប ដែល​ចេញផ្សាយ​នៅ​ល្ងាច​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៨ ទេសចរ​ដែល​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំនេះ មាន​ចំនួន ១​លាន ៨២​ម៉ឺន គឺ​កើនឡើង​ចំនួន ១៥.១៤​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៧ ។ ក្នុងនោះដែរ ទេសចរ​ជាតិ​មាន​ចំនួន​ជាង​១​លាន ៧៨​ម៉ឺន​នាក់ កើន​១៥.១៦​ភាគរយ និង​ទេសចរ​អន្ដរជាតិ​មាន​ចំនួន ៣៦,៦៩៥​នាក់ កើន ១៤.២៥​ភាគរយ​។​
 
​គួររម្លឹកថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៧ ទាក់ទាញ​ភ្ញៀវទេសចរ​ចំនួន ១,៦​លាន​នាក់ ឆ្នាំ​២០១៦ ចំនួន ១,៣​លាន​នាក់ ឆ្នាំ​២០១៥ ចំនួន ៩៧​ម៉ឺន​នាក់ ឆ្នាំ​២០១៤ ចំនួន ៣៨​ម៉ឺន​នាក់ និង​ឆ្នាំ​២០១៣ មាន​ចំនួន ១៧​ម៉ឺន​នាក់​៕
 
 ​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​

Tag:
 ​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៨
© រក្សាសិទ្ធិដោយ thmeythmey.com