ជាតិ
សង្រ្កាន្តឆ្នាំថ្មី
សេដ្ឋកិច្ច
«សង្ក្រាន្តបាត់ដំបង» លើកដំបូង មានមនុស្សចូលរួមជាង ៧០ម៉ឺននាក់
× បាត់ដំបង៖ ព្រឹត្តិការណ៍ «សង្ក្រាន្តបាត់ដំបង» នឹងបន្តរៀបចំនៅឆ្នាំក្រោយទៀត បន្ទាប់ពីជោគជ័យក្នុងឆ្នាំ២០១៨នេះ។ «សង្ក្រាន្តបាត់ដំបង» ដែលរៀបតែលើកដំបូង បានទទួលភ្ញៀវទេសចរទៅកម្សាន្តជាង ៧០ម៉ឺននាក់ ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
កញ្ញា រស់ ពៅធីតា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា ព្រឹត្តិការណ៍ «សង្ក្រាន្តបាត់ដំបង» រយៈពេល៣ថ្ងៃនេះ មានមនុស្សចូលរួមកម្សាន្តជាង ៧០ម៉ឺននាក់ ។ អនុប្រធានស.ស.យ.ក ខេត្តបាត់ដំបងរូបនេះ ចាត់ទុកព្រឹត្តិការណ៍នេះជាជោគជ័យរបស់ខេត្តបាត់ដំបង ដែលបង្កភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋមកកម្សាន្តយ៉ាងច្រើនកុះករ។ ជាពិសេសនៅតំបន់ត្រជាក់ចិត្ត ដែលពលរដ្ឋបានមកកម្សាន្តជាមួយការបាញ់ទឹក ចាប់ពីម៉ោង ២ដល់ម៉ោង ៦ល្ងាច។
ចំពោះបញ្ហាសន្តិសុខវិញ អនុប្រធានស.ស.យ.ក ខេត្តបាត់ដំបងរូបនេះ អះអាងថា រៀបចំសណ្ដាប់ធ្នាប់បានល្អ និងផ្ដល់សុវត្តិភាពជូនពលរដ្ឋ ដោយមិនមានអ្វីជាបញ្ហាប្រឈមនោះទេ។ អនុប្រធានស.ស.យ.ក ខេត្តបាត់ដំបងរូបនេះ ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ដែលសហការរៀបចំការកម្សាន្តក្នុងព្រឹត្តិការណ៍នេះ។
សូមបញ្ជាក់ថា «សង្ក្រាន្តបាត់ដំបង» រៀបចំដោយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង ដែលប្រារព្ធនៅទីតាំងចំនួន ៣ រួមមាន បរិវេណលោកតាដំបងក្រញ៉ូង, វិទ្យាល័យនេតយ៉ង និង គរុកោសល្យខេត្ត៕
សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម៖
១, ឥណទានគេហដ្ឋានរបស់ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនអត្រាការប្រាក់ 7.99% បន្ថែមជាមួយសេវាធានារ៉ាប់រងអាយុជីវិតរហូតដល់ 50,000 ដុល្លារអាមេរិក ដោយឥតគិតថ្លៃ។ សូមទំនាក់ទំនង 023 988 388 ។
២, រថយន្តប្រណីតម៉ាក Mercedes-Benz (មែសឺដេស-បិនស៍) ថ្មីៗឆ្នាំ២០១៨ កំពុងដាក់លក់នៅ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅមហាវិថីសម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ភ្នំពេញ។ ទូរស័ព្ទផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។
៣, ស្អាតដូចតារា ស្អាតបែបស៊ូណេ, ទូរស័ព្ទទំនាក់ទំនង៖ 017 800 150 / 098 5000 88 , ទីតាំងស្ថិតនៅផ្សារទំនើបសុវណ្ណា។
៤, រីករាយឆ្នាំថ្មី! បង្កើតបរិយាកាសដ៏រីករាយនៅក្នុងឆ្នាំថ្មីជាមួយ កូកា-កូឡា រសជាតិនៃអារម្មណ៍ស្រស់ស្រាយ។
Tag:
សង្ក្រាន្ត
បាត់ដំបង
ចូលឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com