ជាតិ
សង្រ្កាន្តឆ្នាំថ្មី
សេដ្ឋកិច្ច
មនុស្ស​ជិត ២២​ម៉ឺន​នាក់ ទៅ​កម្សាន្ត​ក្នុង​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​ស្វាយរៀង​»
17, Apr 2018 , 2:30 pm        
រូបភាព
ស្វាយរៀង​៖ មនុស្ស​ជិត ២២​ម៉ឺន​នាក់ បានមក​កម្សាន្ត​ក្នុង​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​ស្វាយរៀង​» រយៈពេល​៣​ថ្ងៃ ដែល​រៀបចំ​នៅ​ទីតាំង​ចំនួន ៤ រួមមាន រង្វង់​មូល​វិមានឯករាជ្យ​ខេត្ត​, មុខ​សាលាខេត្ត​, សួន​កុមារ និង​តាម​ដង​ទន្លេ​វ៉ៃ​កូ​។


 
​លោក ទូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្តស្វាយរៀង ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា តំបន់​ដែល​មនុស្ស​ទៅ​កម្សាន្ត​ច្រើន​ក្នុង​ព្រឹត្តិការណ៍​នេះ គឺ​តំបន់​ត្រជាក់ចិត្ត ដោយសារ​មានកម្ម​វិធី​ជាច្រើន​។​
 
​បើតាម​លោក ទូច ប៉ូ​លី​វ៉ា រយៈពេល​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ចាប់ពី​ថ្ងៃទី​១៤ ដល់ ១៦ មេសា «​សង្ក្រាន្ត​ស្វាយរៀង​» មាន​ប្រជាពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅ​ស្រុក ជិត ២២​ម៉ឺន​នាក់ ទៅ​កម្សាន្ត​ក្នុង​ព្រឹត្តិការណ៍​នេះ​។ លោក ប៉ូ​លី​វ៉ា បាន​បន្ថែមថា «​សង្ក្រាន្ត​ស្វាយរៀង​» នឹង​រៀបចំ​នៅ​ឆ្នាំក្រោយ​ទៀត ពិសេស​នឹង​បន្ថែម​តំបន់​ច្រើនជាង​នេះ​។​
 
​ដោយឡែក បញ្ហា​សន្តិសុខ​វិញ «​សង្ក្រាន្ត​ស្វាយរៀង​» ឆ្នាំ​២០១៨​នេះ មិនមាន​បញ្ហា​អ្វី​នោះទេ មានតែ​ករណី​វង្វេង​ក្រុមគ្រួសារ​បន្តិចបន្តួច​ប៉ុណ្ណោះ​។ សូមបញ្ជាក់ថា នេះ​ជា​ឆ្នាំ​ទី​២​ហើយ ដែល​រដ្ឋបាល​ខេត្តស្វាយរៀង សហការ​ជា​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង​រៀបចំ​ព្រឹត្តិការណ៍​នេះ​៕ 






​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​


Tag:
 សង្ក្រាន្ត​
  ចូលឆ្នាំ​
  សង្ក្រាន្ត​ស្វាយរៀង​
© រក្សាសិទ្ធិដោយ thmeythmey.com