ជាតិ
សង្រ្កាន្តឆ្នាំថ្មី
២៥ខេត្ត/រាជធានី
នៅ​ភ្នំពេញ «​សង្ក្រាន្ត​វត្តភ្នំ​» មាន​ភ្ញៀវទេសចរ ចូលរួម​កម្សាន្ត​ជាង ៥​ម៉ឺន​នាក់​
17, Apr 2018 , 3:30 pm        
រូបភាព
​ភ្នំពេញ​៖ «​សង្ក្រាន្ត​វត្តភ្នំ​»  រយៈពេល ៣​ថ្ងៃ បានធ្វើ​ឲ្យ​ភ្នំពេញ​មាន​ភាព​អ៊ូអរ ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​។ ព្រឹត្តិការណ៍ «​សង្ក្រាន្ត​វត្តភ្នំ​» នេះ មាន​ប្រជាពលរដ្ឋ​ចូលរួម​កម្សាន្ត​ជាង ៥​ម៉ឺន​នាក់ នៅ​បរិវេណ​រមណីយដ្ឋាន​វ​ត្ត​ភ្នំ​។​


 
​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្ដី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា «​សង្ក្រាន្ត​វត្តភ្នំ​» ឆ្នាំ​២០១៨ រយៈពេល​៣​ថ្ងៃនេះ មាន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ មក​កម្សាន្ត​ជាង ៥​ម៉ឺន​នាក់​។ ដោយឡែក​ថ្ងៃទី​៣ នៃ​ព្រឹត្តិការណ៍​នេះ ប្រជាពលរដ្ឋ​ជាង ៣​ម៉ឺន​នាក់ បានមក​កម្សាន្ត​នៅទីនេះ​។ នេះ​បើតាម​ការសន្និដ្ឋាន​រប​ស់​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​។​
 
​បើតាម​លោក ម៉េ​ត មាស​ភក្ដី «​សង្ក្រាន្ត​វត្តភ្នំ​» នឹង​បន្ត​រៀបចំ​នៅ​ឆ្នាំក្រោយ​ទៀត ដោយ​ព្យាយាម​រៀបចំ​កម្មវិធី​ចម្រុះ​ជាច្រើន​បន្ថែមទៀត ហើយ​ធ្វើយ៉ាងណា​មិន​ឲ្យ​ប្រាសចាក​នូវ​វប្បធម៌​ខ្មែរ​។ លោក ម៉េ​ត មាស​ភក្ដី បញ្ជាក់ថា ការចូលរួម​របស់​ប្រជាពលរដ្ឋ​នេះ ជា​មោទកភាព​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​រៀបចំ​សម្រាប់​ពលរដ្ឋ​ដែល​មិន​ចាក​ចេញពី​ក្រុង​ឲ្យ​មាន​ភាពសប្បាយ​រីករាយ​៕






​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖


១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​


Tag:
 សង្ក្រាន្ត​
  ចូលឆ្នាំ​
  សង្ក្រាន្ត​វត្តភ្នំ​
© រក្សាសិទ្ធិដោយ thmeythmey.com