ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ព្រះវិហារ​មហាសង្ក្រាន្ត​ស្រុក​សង្គម​ថ្មី ដំណើរការ​ដោយ​រលូន​ទោះ​មាន​ភ្លៀង​ធ្លាក់​តិចតួច​
17, Apr 2018 , 8:56 pm        
រូបភាព
តារាចម្រៀងមានប្រជាប្រិយភាពមួយចំនួន​បានចូលរួមក្នុងកម្មវិធីសង្ក្រាន្តនៅព្រះវិហារ
តារាចម្រៀងមានប្រជាប្រិយភាពមួយចំនួន​បានចូលរួមក្នុងកម្មវិធីសង្ក្រាន្តនៅព្រះវិហារ
ដោយ: ថ្មីៗ
​អាជ្ញាធរខេត្ត​ព្រះវិហារ បានរៀបចំ​កម្មវិធី​អបអរ​ឆ្នាំ​ថ្មី​រយៈពេល​បី​ថ្ងៃ ដែលមាន​ឈ្មោះថា «​ព្រះវិហារ​មហាសង្ក្រាន្ត​ស្រុក​សង្គម​ថ្មី​» នៅ​បរិវេណ​វត្ត​តេជះ​រង្សី ហៅ​វត្ត​បឹង ក្នុង​ឃុំ​ចំរើន ស្រុក​សង្គម​ថ្មី​។



​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា​`​ព្រះវិហារ​មហាសង្ក្រាន្ត​ស្រុក​សង្គម​ថ្មី ដំណើរការ​ទៅដោយ​រលូន ហើយ​នៅ​រាត្រី​ទី​ពីរ ភ្លៀង​បាន​បង្អុរ​មួយ​មេ ប៉ុន្តែ​មិន​រំខាន​ដល់​កម្មវិធី​ទាំងមូល​នោះឡើយ ។​

​ក្រៅពី​ពលរដ្ឋ​មូលដ្ឋាន ព្រះវិហារ​មហាសង្ក្រាន្ត​ស្រុក​សង្គម​ថ្មី ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ជាច្រើន​នាក់ ក្នុងនោះ កងកម្លាំងប្រដាប់អាវុធ ក៏បាន​ចូលរួម​រីករាយ​ក្នុង​កម្មវិធី​បី​ថ្ងៃ​ពេញ​ផងដែរ​។​

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​នោះ កម្មវិធី​សង្ក្រាន្ត មានការ​ប្រគំ​តន្ត្រី ដែល​ចូលរួម​ដោយ​សិល្បករ សិល្បការិនី​ល្បីៗ​មួយចំនួន ដូចជា​លោក សុស ម៉ាច អ្នកស្រី សួន ចន្ថា ជាដើម​៕








​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​


© រក្សាសិទ្ធិដោយ thmeythmey.com