លោក តា មែន ជន ចេះ​ចាក់​ស្រទបចេក ឱ្យចេញ​ជា​រូប​ក្បាច់​ផ្កា​ភ្ញី​តាំងពី​នៅ​ជា​យុវជន​
ជាតិ
សិល្បះ
លោក តា មែន ជន ចេះ​ចាក់​ស្រទបចេក ឱ្យចេញ​ជា​រូប​ក្បាច់​ផ្កា​ភ្ញី​តាំងពី​នៅ​ជា​យុវជន​
18, Apr 2018 , 9:35 am        
រូបភាព
​សៀមរាប​៖ ចាក់​ចេក គឺជា​ការយក​ស្រទបចេក មកចាក់​កាត់​ឱ្យចេញ​ជា​រូប​ក្បាច់​ផ្កា​ភ្ញី​ផ្សេងៗ ហើយ​គេ​យកទៅ​ចង​ផ្អោប​នៅតាម​សសរ ឬ​របារ​តាម​ទីតាំង​ទីសក្ការៈ​បូជា សម្រាប់​រៀបចំ​ពិធី​ផ្សេងៗ​។ ចាក់​ចេក​ជា​សិល្បៈ​មួយ​ប្រភេទ ដែល​អ្នកស្រុក​អង្គរ​នៅ​រក្សាបាន​យ៉ាង​ខ្ជាប់ខ្ជួន​។ ចាក់​ចេក មិនអាច​ខ្វះ​បាន​នៅក្នុង​ពិធី​មួយចំនួនធំ​របស់​អ្នកស្រុក​អង្គរ​។



​លោកតា មែន ជន មាន​ស្រុកកំណើត​នៅ​ភូមិ​គោក​ត្នោត សង្កាត់​គោកចក ក្រុង​សៀមរាប​។ នៅក្នុង​ពិធី​ច​ម្រើ​អាយុ​ដល់​ជនជាតិ​ជប៉ុន លោក​សាស្ដ្រាចារ្យ យ៉ូ​ស៊ី​អាគី អ៊ី​ស៊ី​សាវ៉ា នៅ​ថ្ងៃទី​៣១ ខែមីនា លោកតា ជន​បានឱ្យដឹងថា លោក​ចេះ​សិល្បៈ​ចាក់​ចេក​តាំងពី​នៅ​អាយុ​ជាង​ម្ភៃ​ឆ្នាំ និង​តែង​ចាក់​ចេក​នេះ​រហូតមកដល់​បច្ចុប្បន្ន​។ លោកតា​រម្លឹកថា លោក​ចាប់អារម្មណ៍​នឹង​សិល្បៈ​នេះ ពេល​ឃើញ​គ្រូ​នៅក្នុង​ភូមិ​តែង​ធ្វើ ពេល​មាន​ពិធីបុណ្យ​ម្តងៗ និង​បាន​រៀន​សិល្បៈ​នេះ​តាំងពី​ពេល​នោះមក​។​

​តាម​ការរៀប​រាប់រប​ស់​អ្នកស្រុក​អង្គរ​លោកតា ជន ចាក់​ចេក​តែង​ធ្វើ​នៅ​រាល់​ពិធី​ផ្សេងៗ​មាន​បូជាសព អភិសេកព្រះ ពូន​ភ្នំខ្សាច់ និង​បុណ្យ​ចម្រើន​អាយុ​ជាដើម​។​ល​៕

អត្ថបទទាក់ទង













Tag:
 ចាក់​ចេក​
 ​សិល្បៈ​
  មែន ជន​
 ​សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com