ជាតិ
សង្គមជាតិ
សុវត្តិភាព ចរាចរណ៍
មនុស្ស ៤៧នាក់ស្លាប់ និង១៤៣នាក់របួស ក្នុងគ្រោះថ្នាក់ចរាចរណ៍អំឡុងចូលឆ្នាំខ្មែរ
× មនុស្សចំនួន៤៧នាក់ បានស្លាប់ និង១៤៣នាក់របួសធ្ងន់ និងស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងសរុបចំនួន៩៣លើក នាអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ ពីថ្ងៃទី១៣ ដល់១៧ ខែមេសា។ នេះបើតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
មូលហេតុ នៃគ្រោះថ្នាក់ បណ្ដាលមកពីបើកបរលើសល្បឿនកំណត់ វ៉ា-ជែងក្នុងស្ថានភាពគ្រោះថ្នាក់ បើកបរមិនប្រកាន់ស្ដាំ មិនគោរពសិទ្ធិអាទិភាព បើករក្នុងស្ថានភាពស្រវឹង និងកត្តាយានយន្តជាដើម។ ប្រភពដដែលឲ្យដឹងដូច្នេះ រួចបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១៨នេះ បានថយចុះ៣០លើក ឯមនុស្សស្លាប់ថយចុះ ៨នាក់ និងអ្នករបួសថយចុះ ចំនួន៨៣នាក់ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧ ៕
Tag:
ចូលឆ្នាំ
គ្រោះថ្នាក់ចរាចរណ៍-ស្លាប់-របួស
© រក្សាសិទ្ធិដោយ thmeythmey.com