ជាតិ
សង្រ្កាន្តឆ្នាំថ្មី
សិល្បះ
ដើម្បីបានរូបចម្លាក់ស្បែកមួយផ្ទាំង គេត្រូវចំណាយពេលជិតកន្លះឆ្នាំ
× ចម្លាក់ស្បែក គឺជាចម្លាក់ខ្មែរបុរាណ ដែលបច្ចុប្បន្នមិនសូវសម្បូរអ្នកជំនាញធ្វើ ឬ បង្រៀនទៀតឡើយ ដោយសារតែគេត្រូវចំណាយពេលច្រើនដើម្បីធ្វើ និងមិនសូវមានទីផ្សារដូចចម្លាក់ ឬរូបគំនូរផ្សេងៗ។ បើតាមការបញ្ជាក់ពីគ្រូបង្រៀនឆ្លាក់រូបគំនូរស្បែកលោក សេរី រតនា ដើម្បីឆ្លាក់រូបចម្លាក់ស្បែកមួយផ្ទាំងបានលឿនបំផុតក៏ត្រូវចំណាយពេល៤ខែ ទៅ៦ខែ។
យ៉ាងណានៅប្រមាណ២ឆ្នាំចុងក្រោយនេះ គ្រូបង្រៀនចម្លាក់ស្បែកនៅខេត្តសៀមរាបរូបនេះ អះអាងថា មានការគាំទ្រច្រើនជាងមុន បន្ទាប់ពីមានការផ្សព្វផ្សាយច្រើនពីការចុះបញ្ជីបតិកភណ្ឌពិភពលោកនៃល្ខោនស្បែកធំរបស់ប្រទេសកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥។
នៅក្នុងកិច្ចសម្ភាសរវាងលោក សេរី រតនា ជាមួយកញ្ញា ថាន រស្មី អ្នកព័ត៌មាននៃសារព័ត៌មានអេឡិចត្រូនិកថ្មីៗ បានបញ្ជាក់ថា ទោះពិបាក និងចំណាយពេលច្រើនក្នុងការធ្វើចម្លាក់ស្បែកនេះក្ដី តែលោកនៅតែចង់ធ្វើ និងបង្រៀនដល់មនុស្សជំនាន់ក្រោយដដែល៖
Tag:
សង្ក្រាន្ត
អង្គរសង្ក្រាន្ត
ចូលឆ្នាំខ្មែរ
ឆ្នាំថ្មី
ល្ខោនស្បែក
ចម្លាក់ស្បែក
© រក្សាសិទ្ធិដោយ thmeythmey.com