ជាតិ
សិល្បះ
​ឧបករណ៍​តន្ត្រី «​អ​ង្គួ​ច​»
21, Apr 2018 , 6:30 am        
រូបភាព
ដោយ: ថ្មីៗ
អ​ង្គួ​ច (Angkouch) គឺជា​ឧបករណ៍​តន្ត្រីបុរាណ​ខ្មែរ​មួយ ដែល​កើតមាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​តាំងពី​យូរយារ​ណាស់​មកហើយ​នៅតាម​ជនបទ​ស្រុកស្រែ​ចំការ​។ ពេល​ក្មេងៗ​ឃ្វាលគោ​ក្របី កើតការ​អផ្សុក​ក៏​នាំយក​មែក​ឫស្សី​មក​បិត​ចិត​ជា​ឧបករណ៍​នេះ​ឡើង ហើយ​នាំគ្នា​គោះ​លេង​។ ជួប​កាល​គេ​គោះ​លេង​ម្នាក់ឯង ជួនកាល​គេ​គោះ​លេង​រួមគ្នា​ពីរ ឬ​បីនាក់ ជា​រៀងរហូត​តៗ​គ្នា​មក​។​



​ឧបករណ៍​អ​ង្គួ​ច​ធ្វើ​អំពី​ឫស្សី មានសំនៀង​មិនសូវ​ខ្លាំង​ដូច​អ​ង្គួ​ច​ធ្វើ​អំពី​ដែក​ទេ​។ ឧបករណ៍​អ​ង្គួ​ច​ដែល​គេ​និយម​ប្រើប្រាស់​ជាងគេ គឺ​អ​ង្គួ​ច​ធ្វើ​អំពី​ដែក ពីព្រោះ​អ​ង្គួ​ច​ដែក​មានសំនៀង​មូល សំនៀង​ខ្លាំង និង​ពិ​រោះ​ទៀតផង​។ គេ​មិនសូវ​និយម​យក​ឧបករណ៍​អ​ង្គួ​ច ទៅ​ប្រគំ​ជាមួយ​ឧបករណ៍​ដទៃទៀត​ទេ​។ ជួនកាល​គេ​ប្រគំ​រួម​តែ​ឧបករណ៍​អ​ង្គួ​ច​សុទ្ធ​មាន​ពីរ បី ឬ​បួន ជួនកាល​គេ​លេង​ទោល​ម្នាក់ៗ​ឯង ហើយ​ច្រើនតែ​លេង​បទ​ណា​ដែលជា​បទ​តូចៗ​ស្រួលៗ ដូចជា បទ​ប្រជាប្រិយ​ខ្មែរ បទ​មហោរី​មួយ​ជាន់ៗ​។​ល​។​

អ​ង្គួ​ច​ធ្វើ​អំពី​ឫស្សី​មាន​រាង​សំប៉ែត​ទ្រវែង រីឯ​អ​ង្គួ​ច​ធ្វើ​អំពី​ដែក​មាន​រាង​មូល​ស្រដៀង​វង់​ព្រះ​ច័ន្ទ​ផង និង​រាង​ដូច​ស្លឹកឈើ​ផង ប៉ុន្តែ​អ​ង្គួ​ច​ទាំងពីរ​បែបនេះ​ពុំ​សូវ​សំបូរ​ទេ​នៅ​ប្រទេស​កម្ពុជា​សព្វថ្ងៃនេះ​៕

សូមស្តាប់បងប្អូនជនជាតិកួយច្រៀងអង្គួច
https://soundcloud.com/user-382421332/1970-by-bernard-dupaigne


​ដកស្រង់​ពី​សៀវភៅ «​ឧបករណ៍​តន្ត្រីបុរាណ​កម្ពុជា​» (Traditional Musical Instrument of Cambodia) ដែល​ចេញផ្សាយ​ដោយ អង្គ​ការអប់រំ​វិទ្យាសាស្ត្រ និង​វប្បធម៌​នៃ​សហប្រជាជាតិ (UNESCO) ឆ្នាំ​២០០៣




© រក្សាសិទ្ធិដោយ thmeythmey.com