ជាតិ
សង្រ្កាន្តឆ្នាំថ្មី
«​បន្ទាយ​ធ្នូ​បុរាណ​» ​ពញ្ញាក់​ស្មារតី​យុវជន​ឱ្យ​ចាប់អារម្មណ៍​វិស័យ​កីឡា​បាញ់​ធ្នូ​
21, Apr 2018 , 11:00 am        
រូបភាព
​សៀមរាប​៖ «​បន្ទាយ​ធ្នូ​បុរាណ​» ជា​ឈ្មោះ​របស់​កម្មវិធី​មួយ​នៅក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដែល​ប្រារព្ធ​ឡើង​ចាប់ពី​ថ្ងៃទី​១៣ ដល់ទី​១៦ ខែមេសា ឆ្នាំ​២០១៨​។ ទីតាំង​នេះ មាន​ដាក់តាំង​រាល់​ប្រភេទ​ធ្នូ​បុរាណ​ឱ្យ​មហាជន​បាន​ទស្សនា រួមទាំង​ការបើក​ឱ្យមាន​ការបាញ់​ធ្នូ​កម្សាន្ត​ដោយ​សេរី​ផងដែរ​។

 
 
​អ្នកគ្រប់គ្រង​នៅ​បន្ទាយ​ធ្នូ​បុរាណ លោក សា ឌី​ណា បានឱ្យដឹងថា នេះ​ជា​ឆ្នាំ​ទីមួយ ដែល​ក្រុមការងារ​របស់លោក​បាន​រៀបចំ​ឱ្យមាន​ប្រភេទ​កីឡា​បាញ់​ធ្នូ សម្រាប់​ចូលរួម​ក្នុង​ព្រឹ​ត្ដិ​ការណ៍​អង្គរ​សង្ក្រាន្ត​។ លោក​បាន​ឱ្យដឹងទៀតថា កម្មវិធី​នេះ​ចង់បង្ហាញ​ពី​អត្ដ​សញ្ញាណ​ធ្នូ​បុរាណ ដើម្បីឱ្យ​មហាជន​បានឃើញ និង​ស្គាល់​តាមរយៈ​រូបភាព​ធ្នូ​លើ​ផ្ទាំង​សិលាចារឹក​នៅតាម​ប្រាសាទបុរាណ​របស់​ខ្មែរ​។ មួយវិញទៀត កម្មវិធី​នេះ​ចង់បង្ហាញ​ពី​របៀប​បាញ់​ធ្នូ ការបើក​ឱ្យ​មហាជន​ចូលរួម​បាញ់​ធ្នូ ក៏ដូចជា​ការប្រកួត​បា​ញ់​ធ្នូ​ជាការ​កម្សាន្ត​ផងដែរ​។​


 
​បន្ទាយ​ធ្នូ​បុរាណ បាន​ទាក់ទាញ​មហាជន​ទាំងប្រុស​ស្រី ចាស់​ក្មេង រួម​និង​បរទេស​ជាច្រើន​។ តាម​ការបញ្ជាក់​របស់​លោក សា ឌី​ណា ក្នុង​ថ្ងៃ​ទីមួយ មាន​មហាជន​ចូល​ទស្សនា និង​ចូលរួម​បាញ់​ធ្នូ​លេង ប្រមាណ​៥០០​នាក់​មកពី​បណ្ដា​ខេត្ត​ផ្សេងៗ ដែល​នេះ​បង្ហាញ​ពី​ការចាប់អារម្មណ៍​ចំពោះ​វិស័យ​កីឡា​បាញ់​ធ្នូ​បុរាណ​។ តាមរយៈ​បន្ទាយ​ធ្នូ​នេះ លោក សា ឌី​ណា មើលឃើញថា វា​បាន​ពញាក់​ដល់​ស្មារតី​យុវជន ក៏ដូចជា​មហាជន​ឱ្យ​ងាក​មក​ចាប់អារម្មណ៍ និង​ស្រឡាញ់​វិស័យ​កីឡា​ធ្នូ​បុរាណ ក៏ដូចជា​បានដឹង​ពី​ការលះបង់​របស់​ដូនតា​ខ្មែរ ក្នុង​ការយក​ធ្នូ​សម្រាប់​ការពារ​ទឹកដី និង​ធ្វើសឹក​សង្គ្រាម​៕
 




​ដើម្បី​ដឹង​ច្បាស់ ថា​តើ​បន្ទាយ​ធ្នូ​បុរាណ​មាន​អ្វីខ្លះ សូម​ទស្សនា​បទ​សម្ភាស​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​លោក សា ឌី​ណា ដូចតទៅ​
 
 
​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​

Tag:
 ​អង្គរ​សង្ក្រាន្ត​
  បន្ទាយ​ធ្នូ​បុរាណ​
© រក្សាសិទ្ធិដោយ thmeythmey.com