ជាតិ
សង្រ្កាន្តឆ្នាំថ្មី
នៅ​អង្គរ​សង្ក្រាន្ត​៖ បង្ហាញ​ឈុត​តំណាង​ជាតិ​ច្នៃ​ពី​សំរាម ដើម្បី​បរិស្ថាន
23, Apr 2018 , 8:00 am        
រូបភាព
ដោយ:
​សៀមរាប​៖ ក្រុម​ច្នៃ​ម៉ូដ La Chhouk Recycled & Creative Fashion បាន​យក​សម្ភារ​ដែល​គេ​បោះចោល ឬ​សំរាម ទៅ​ច្នៃ​ជា​រ៉ូ​ប​មួយ​យ៉ាង​ស្អាត ឈ្មោះថា​«​នាង​ឧស​ភី​» (​គោព្រៃ​) ដែលជា​សត្វ​តំណាង​ប្រទេស​កម្ពុជា​។ ឈុត​ច្នៃ​ពី​សំរាម​នេះ ត្រូវបាន​រចនា​ឡើង​សម្រាប់​ឲ្យ​បវរកញ្ញា​តំណាង​ប្រទេស​កម្ពុជា ស្លៀក​ចូលរួម​ប្រកួត​បវរកញ្ញា​ផែនដី ដែល​ធ្វើឡើង​នៅ​ប្រទេស​ហ្វីលីពីន កាលពី​ឆ្នាំ​២០១៧​។ ដ្បិត​ការប្រកួត ឈុត «​នាង​ឧស​ភី​» មិនបាន​ជាប់​ជា​ឈុត​តំណាង​ជាតិ​ដែល​ល្អ​ជាងគេ ប៉ុន្តែ​វា ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​។


 
​បើតាម លោក អ៊ិត សុ​វណ្ណា​រាជ ស្ថាបនិក​ក្រុម​ឡា​ឈូក រ៉ូ​ប​នាង​ឧស​ភី​នេះ ច្នៃ​ចេញពី​បាវ​ក្រចៅ គម្រប​ដប​ចាស់ៗ ទង់ដែង​ដែល​យក​ពី​ខ្សែភ្លើង និង​សម្ភារ​មួយចំនួនទៀត​។ ស្ថាបនិក​វ័យក្មេង​រូបនេះ បាន​យក​រ៉ូ​ប​នាង​ឧស​ភី ទៅ​បង្ហាញ​ដល់​ភ្ញៀវទេសចរ​ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ក្នុងន័យ​ផ្ញើ​សារ​ទៅដល់​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យ​ប្រើប្រាស់​សំរាម​ឲ្យ​អស់​លទ្ធភាព មុននឹង​បោះចោល ដើម្បី​ចូលរួម​ថែរក្សា​បរិស្ថាន​ទាំងអស់គ្នា​។​
  
ដើម្បី​ជ្រាប​កាន់តែ​លម្អិត សូម​អញ្ជើញ​ស្តាប់​កិច្ច​សម្ភាស​រវាង កញ្ញា ថា​ន រស្មី អ្នកព័ត៌មាន​នៃ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ ជាមួយ លោក អ៊ិត សុ​វណ្ណា​រាជ ដូចតទៅ​៖ 



 








​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​

Tag:
 សំរាម​
 ​នាង​ឧស​ភី​
 ​បវរកញ្ញា​ផែនដី​
 ​គោព្រៃ​
 ​សៀមរាប​
 ​អង្គរ​សង្ក្រាន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com