ជាតិ
សង្គមជាតិ
អភិបាលខេត្ត​ក្រចេះ និង​ប៉ៃលិន ត្រូវបាន​ផ្លាស់ប្តូរ​
23, Apr 2018 , 6:27 pm        
រូបភាព
ភ្នំពេញ៖ ​ព្រះមហាក្សត្រ បានចេញ​រាជក្រឹត្យ​ពីរ​ផ្សេងគ្នា ដើម្បី​ផ្លាស់ប្តូរ​អភិបាលខេត្ត​ក្រចេះ និង​អភិបាលខេត្ត​ប៉ៃលិន​។ នេះបើតាមលោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ដែលបាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ នៅ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៨​។​

 
​លោក សក់ សេដ្ឋា អះអាងថា លោក វ៉ា ថន ដែលជា​អភិបាលរង​ខេត្តក្រចេះ ត្រូវបានតែងតាំង​ជា​អភិបាលខេត្ត ជំនួស​លោក សរ ចំរុង ហើយ​លោក ផាន់ ចាន់​ធុល អភិបាលរង​ខេត្ត​ប៉ៃលិន ត្រូវបានតែងតាំង​ជា​អភិបាលខេត្ត ជំនួស​លោក កើត សុធា​។ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ឯកឧត្តម សរ ចំរុង ដូចជា​ទៅ​ឈរ​ជា​បេក្ខជន​តំណាងរាស្ត្រ ក្នុង​នីតិកាល​ទី​៦​។ ឯកឧត្តម កើត សុធា ប្រហែលជា​ត្រូវបានតែងតាំង​ជាទី​ប្រឹក្សា​រដ្ឋាភិបាល​»​។​
 
​លោក សក់ សេដ្ឋា បន្តថា ការប្រកាស​ចូលកាន់​តំណែង​អភិបាលខេត្ត​ក្រចេះ​ថ្មី នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៨ ហើយ​ការប្រកាស​ចូលកាន់​តំណែង​អភិបាលខេត្ត​ប៉ៃលិន​ថ្មី នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៨៕ 
 

Tag:
 ​ព្រះមហាក្សត្រ​
  សក់ សេដ្ឋា​
  អភិបាលខេត្ត​ក្រចេះ​
  អភិបាលខេត្ត​ប៉ៃលិន​)
© រក្សាសិទ្ធិដោយ thmeythmey.com