កីឡាជាតិ
ជាតិ
U21 កម្ពុជា​ត្រូវ​តតាំង​ជាមួយ​សិង្ហ​បុរី​, ឡាវ ក្នុង​ពានរង្វាន់​ស្តេច​ព្រុយ​ណេ​
24, Apr 2018 , 9:41 am        
រូបភាព
ក្រុមកីឡាករជម្រើសជាតិអាយុក្រោម២១ឆ្នាំកម្ពុជាថតជុំគ្នានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មុនចេញដំណើរទៅព្រុយណេ, រូបភាពពី FFC
ក្រុមកីឡាករជម្រើសជាតិអាយុក្រោម២១ឆ្នាំកម្ពុជាថតជុំគ្នានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មុនចេញដំណើរទៅព្រុយណេ, រូបភាពពី FFC
ដោយ:
​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​២១​ឆ្នាំ​កម្ពុជា ត្រូវ​ប្រជែង​ជាមួយ​សិង្ហ​បុរី និង​ឡាវ ក្នុង​ពានរង្វាន់​ស្តេច​ព្រុយ​ណេ Hassanal Bolkiah Trophy នៅ​ប្រទេស​ព្រុយ​ណេ​។ ក្រោម​ការដឹកនាំ​របស់​លោក ប្រាក់ សុវណ្ណារ៉ា U21 កម្ពុជា​បាន​ចាក​ចេញពី​កម្ពុជា​ទៅកាន់​ប្រទេស​ព្រុយ​ណេ​កាលពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៨​។



​ក្រុម U21 កម្ពុជា ដែល​ស្ថិតនៅក្នុង​ពូ​ល B ត្រូវ​ប្រកួត​បើកឆាក​ជាមួយ U21 សិង្ហ​បុរី​នា​ថ្ងៃទី​២៨ មេសា មុន​ជួប U21 ឡាវ នៅ​ថ្ងៃទី​៣០ មេសា ដែលជា​ជំនួប​ចុងក្រោយ​ប្រចាំ​ពូ​ល​នៃ​ពានរង្វាន់​ស្តេច​ព្រុយ​ណេ Hassanal Bolkiah Trophy ប្រចាំឆ្នាំ​២០១៨​។ លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​ដឹកនាំ​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​២១​ឆ្នាំ​កម្ពុជា ទៅកាន់​ប្រទេស​ព្រុយ​ណេ​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៨​។ 

​ពានរង្វាន់ Hassanal Bolkiah Trophy ឆ្នាំនេះ មាន​ក្រុម​ចូលរួម​ចំនួន​៧ ដោយ​បែង​ចែកជា​ពីរ​ពូ​ល​។ ក្នុងនោះ​ពូ​ល A មាន​ម្ចាស់ផ្ទះ​ព្រុយ​ណេ មី​យ៉ាន់​ម៉ា ថៃ និង​ទី​ម័​រ​ខាងកើត ខណៈ​ពូ​ល B មាន​កម្ពុជា ឡាវ និង​សិង្ហ​បុរី​។ ពានរង្វាន់​នេះ​គ្រោង​ចាប់ផ្តើម​នៅ​ថ្ងៃទី​២៣ មេសា និង​បញ្ចប់​នៅ​ថ្ងៃទី​៥ ឧសភា ឆ្នាំ​២០១៨​។​

​កីឡាករ​កម្ពុជា​ទាំង​២២​រូប​រួមមាន​៖ អ្នកចាំទី​៖ កែវ សុខ​សិលា​, ជា វណ្ណ​សាក់​, ខ្សែប្រយុទ្ធ​៖ ឃួន ឡា​បូ​រ៉ាវី​, កាន់ ពិសាល​, ណា​រ៉ុង កក្កដា​, ម៉ាត់ នូ​រុណ​, ខ្សែបម្រើ​៖ សុះ ស៊ូ​ហា​ណា​, ស៊ិន កក្កដា​, ប្រាក់ ធី​វ៉ា​, អ៊ិន សូ​ដា​វីដ​, អ៊​ន ចាន់​ប៉ូ​លីន​, គ​ន្ធា រ៉ា​វ៉ាន់​, សេត រ៉​ស៊ី​ប​, សុខ ហៀ​ង​, ឡុង ភា​រ៉ាត់ ខ្សែការពារ​៖ សឿត បារាំង​, យ៉ើ សា​ហ្វី​, អ៊ុក សុវណ្ណ​, ប្រាក់ សុវណ្ណ​ពិសិដ្ឋ​, សឿ​យ វិសាល​, លី វ៉ា​ហេ​ទ និង ឆេង ម៉េង​៕        


Tag:
 Hassanal Bolkiah Trophy
  U21
  ព្រុយ​ណេ​
© រក្សាសិទ្ធិដោយ thmeythmey.com