ជាតិ
ទណ្ឌិត ២២៨​នាក់ ត្រូវបាន​ក្រសួង​លើក​ទៅ​វាយតម្លៃ មុននឹង​ស្នើសុំ​លើកលែង​និង​បន្ថយទោស ក្នុង​ថ្ងៃ​ពិសាខបូជា​
24, Apr 2018 , 11:02 am        
រូបភាព
លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ស្ថិតក្នុងកិច្ចប្រជុំនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២0១៨ ស្តីពីសំណើសុំលើកលែងនិងបន្ធូរបន្ថយទោសដល់ទណ្ឌិត ក្នុងថ្ងៃបុណ្យវិសាខបូជា។ រូបពីក្រសួងយុត្តធម៌
លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ស្ថិតក្នុងកិច្ចប្រជុំនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២0១៨ ស្តីពីសំណើសុំលើកលែងនិងបន្ធូរបន្ថយទោសដល់ទណ្ឌិត ក្នុងថ្ងៃបុណ្យវិសាខបូជា។ រូបពីក្រសួងយុត្តធម៌
ដោយ:
​រដ្ឋមន្ដ្រី​ក្រសួងយុត្តិធម៌ លោក អង្គ វង្ស​វ​ឌ្ឍ​នា បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ថា្នក់​ជាតិ ពិនិត្យ និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្នើសុំ​លើកលែងទោស និង​បន្ធូ​របន្ថយទោស នាឱកាស​ថ្ងៃបុណ្យ​វិសាខបូជា ដែល​បានទទួល​ពី​គណៈកម្មការ​ថ្នាក់​រាជធានី​-​ខេត្ត ពន្ធនាគារ​ចំនួន ១៨ និង​គណៈកម្មការ​ក្រសួងមហាផ្ទៃ មណ្ឌល​អប់រំ​ចំនួន ៤ លើ​បញ្ជី​ទណ្ឌិត​ស្នើសុំ​សរុប ២២៨​នាក់ (​ស្រី​១៨​នាក់​)​។​



​លោក អង្គ វង្ស​វ​ឌ្ឍ​នា ប្រធាន​គណៈកម្មការ​ថ្នាក់ជាតិ​លើកលែង​និង​បន្ធូ​របន្ថយទោស ដឹកនាំ​កិច្ចប្រជុំ​ដែលមាន​ការចូលរួម​ពី​ស្ថាន​ប័ន​ពាក់ព័ន្ធ​ដូចជា ក្រសួងមហាផ្ទៃ​តំណាង​ដោយ​អគ្គស្នងការ​នគរបាល​ជាតិ និង​គណៈរដ្ឋមន្ត្រី​។ លោក ស៊ុ​ច វណ្ណា​រ៉ា អនុប្រធាន​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ថ្នាក់ជាតិ លើកលែង​និង​បន្ធូ​បន្ថយទោស បាន​ប្រាប់​អ្នកសារព័ត៌មាន​មុន​កិច្ចប្រជុំ ថា កិច្ចប្រជុំ​ការលើកលែងទោស និង​បន្ធូ​បន្ថយទោស មើល​ទៅលើ​ទណ្ឌិត​ណា​ដែល​បាន​អនុវត្ដ​ទោស ២​ភាគបី នឹងមាន​ការស្នើសុំ​លើកលែងទោស ហើយ​និង​១​ភាគបី​ស្នើសុំ​បន្ធូ​របន្ថយទោស​។​

​ចំពោះ​ការស្នើសុំ​នេះដែរ ពិនិត្យ​ទៅលើ​ទណ្ឌិត​ដែល​បានស្នើ​សុំ​ឡើង មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ក្នុងនោះដែរ​មាន​ឯកសារ​គ្រប់គ្រាន់​ដូចជា ស្រាល​ក្រម​ស្ថាពរ និង​មានការ​វាយតម្លៃ​ពី​ពន្ធនាគារ​ថា​បាន​កែប្រែ​ខ្លួន ហើយ​និង​ពិនិត្យមើល​ឲ្យ​បាន​ល្អិតល្អន់​ទៅលើ​ទណ្ឌិត​ណា​ដែលមាន​ស្រាល​ក្រម​ច្រើន​(​ពុំ​មានការ​រាងចាល​ទោសទណ្ឌ​)​។ នេះ​បើតាម​ការបន្ត លោក ស៊ុ​ច វណ្ណា​រ៉ា ដោយ​លោក​បន្ថែមថា ការពិនិត្យ​មើល​ភាព​ល្អិតល្អន់​នេះ ស្ថិត​លើ​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​លើ​ទណ្ឌិត​ណា ដែល​បាន​កែប្រែ​ខ្លួន ហើយ​បទល្មើស​នោះ​គ្មាន​ព្យសនៈកម្ម​(​មិន​ធ្វើ​ឲ្យ​មានការ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​សង្គម​)​។​

​ឆ្លើយ​សំនួរ​អ្នក​ក្រុម​អ្នកសារព័ត៌មាន តើ​មានឈ្មោះ​ទណ្ឌិត​អតីត​គណបក្ស​CNRP​ឬ​អត់ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​តុលាការ លោក ស៊ុ​ច សុវណ្ណារ៉ា និយាយថា ក្នុង​បញ្ជី​ឈ្មោះ ទណ្ឌិត​ទាំង ២២៨​នាក់ មិនទាន់​ឃើញ​មានឈ្មោះ​ពួកគេ​ទេ​៕


Tag:
 ទណ្ឌិត​
 ​ លើកលែង​-​បន្ថយទោស​
© រក្សាសិទ្ធិដោយ thmeythmey.com