ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ធ្មេញមានសុខភាពល្អប្រហែលជាបេះដូងមានសុខភាពល្អដែរហើយ
× សមាគមន៍ជំងឺបេះដូងអាមេរិកនិយាយថា ធ្មេញរបស់មនុស្សយើងប្រហែលជាសញ្ញាដ៏ល្អមួយសម្រាប់សុខភាពបេះដូង។ តាមការសិក្សាថ្មីមួយដែលផ្តោតសំខាន់ទៅលើការបាក់ធ្មេញក្នុងរយៈពេលពាក់កណ្តាលជីវិតបានរកឃើញថា អ្នកដែលបាក់ធ្មេញចំនួនពីរឡើងទៅក្នុងរយៈពេលសិក្សានេះ គឺមានការប្រឈមនឹងជំងឺបេះដូងសរសៃឈាម ២៣ភាគរយ។
ការប្រឈមខ្ពស់នេះក៏កើតឡើងដោយមិនគិតអំពីកត្តាប្រឈមនឹងជំងឺបេះដូងផ្សេងៗទៀតដែរដូចជា ការលើសសម្ពាធឈាម លើសជាតិខ្លាញ់ក្នុងឈាម ឬជំងឺទឹកនោមផ្អែម។ អ្នកស្រាវជ្រាវម្នាក់និយាយថា ហេតុផលមួយចំនួនសម្រាប់ការប្រឈមកាន់តែខ្ពស់នេះប្រហែលជារួមមាន ការរលាក ការញ៉ាំអាហារ ឬការផ្លាស់ប្តូរសមាសធាតុបាក់តេរីក្នុងមាត់ ឬប្រព័ន្ធក្រពះពោះវៀន។ ការសិក្សានេះត្រូវបានធ្វើឡើងដោយ Tulane School of Public Health and Tropical Medicine and Harvard University’s T.H. Chan School of Public Health.
វេជ្ជបណ្ឌិត Ann Bolger សាស្ត្រាចារ្យខាងជំងឺទូទៅ នៅឯសាកលវិទ្យាល័យ California ក្នុងទីក្រុង San Francisco ដែលលោកមិនបានចូលរួមក្នុងការសិក្សានេះទេ តែលោកបាននិយាយថា មាត់របស់មនុស្សយើងអាចជាកន្លែងផ្តល់ព័ត៌មានព្រមានយ៉ាងល្អមួយ។ អ្នកដែលមានជំងឺរលាកជុំវិញធ្មេញ ច្រើនតែមានការប្រឈមមុខដែលមិនមែនកើតឡើងលើមាត់តែមួយមុខទេ តែក៏កើតឡើងលើបេះដូង និងសរសៃឈាមផងដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com