ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជំងឺរលាកខ្នែងពោះវៀន៖ ដល់ពេលដែលត្រូវស្វែងយល់អំពីរោគសញ្ញារបស់វាហើយ
× ជំងឺរលាកខ្នែងពោះវៀនអាចជាករណីជំងឺមួយប្រភេទគម្រាមគំហែងដល់អាយុជីវិតបានបើសិនជាមិនព្រមព្យាបាល និងពេលដែលវារលាករហូតដល់បែក។ ប្រជាជនអាមេរិកប្រហែលច្រើនជាង ៥ភាគរយនឹងកើតមានជំងឺរលាកខ្នែងពោះវៀនក្នុងពេលវេលាណាមួយនៃជីវិតពួកគេ។
វាអាចជារឿងពិបាកបន្តិចក្នុងការញែកឲ្យដែកពីការរលាកខ្នែងពោះវៀនពី ការទល់ខ្យល់ក្នុងពោះ ឬការឈឺពោះផ្សេងៗទៀត ប៉ុន្តែរោគសញ្ញាញឹកញាប់របស់ជំងឺរលាកខ្នែងពោះវៀនមានដូចជា៖
• ការឈឺចាប់ផ្តើមចេញនៅជិតរន្ធផ្សិត និងចាក់ទៅផ្នែកខាងក្រោម និងខាងស្តាំនៃពោះ
• ការឈឺចាប់កាន់តែធ្ងន់ធ្ងរទៅៗយ៉ាងលឿន
• ការឈឺចាប់ដែលកាន់តែធ្ងន់ទៅៗនៅពេលធ្វើចលនា ដកដង្ហើមជ្រៅ ក្អក ឬកណ្តាស
• ការឈឺចាប់ដែលកើតឡើងភ្លាមៗ និងអាចធ្វើឲ្យអ្នកភ្ញាក់ពីគេងផង៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com