ជាតិ
​​​ន​យោ​បាយ​ជាតិ​
ព្រឹទ្ធសភា​នីតិកាល​ថ្មី​៖ លោក នៃ ប៉េ​ណា ជា​អនុប្រធាន​ទី​១ ឯ​លោក ទេព ង​ន ជា​អនុប្រធាន​ទី​២
24, Apr 2018 , 3:21 pm        
រូបភាព
រូបពីព្រឹទ្ធសភា
រូបពីព្រឹទ្ធសភា
ដោយ: ថ្មីៗ
​លោក នៃ ប៉េ​ណា បាន​ក្លាយជា​អនុប្រធាន​ទី​១ ហើយ​លោក ទេព ង​ន បាន​ក្លាយជា​អនុប្រធាន​ទី​២ របស់​ព្រឹទ្ធសភា សម្រាប់​នីតិកាល​ទី​៤​នេះ​។ លោក​ទាំងពីរ បានទទួល​តំណែង​នេះ តាមរយៈ​ការបោះឆ្នោត​គាំទ្រ​ពី​សមាជិក​ព្រឹទ្ធសភា ក្នុង​កិច្ចប្រជុំ​លើកដំបូង នៅ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៨​។



​លោក នៃ ប៉េ​ណា និង​លោក ទេព ង​ន បានទទួល​សំឡេងគាំទ្រ​១០០​ភាគរយ​តែម្តង ពោលគឺ សមាជិក​ព្រឹទ្ធសភា​ទាំងអស់ ដែលមាន​ចំនួន​៦២​រូប សុទ្ធតែ​បាន​បោះឆ្នោត​គាំទ្រ​ឲ្យ​លោក​ទាំង​២​ធ្វើជា​អនុប្រធាន​ទី​១ និង​អនុប្រធាន​ទី​២​។ ចំណែក​សម្តេច សាយ ឈុំ នៅតែ​ជាប់ឆ្នោត​ធ្វើជា​ប្រធានព្រឹទ្ធសភា​ដដែល ដោយ​ទទួលបាន​សំឡេងគាំទ្រ​១០០​ភាគរយ​ដូចគ្នា​។

​ក្រោយពី​បញ្ចប់​កិច្ចប្រជុំ សមាជិក​ព្រឹទ្ធសភា​ទាំង​៦២​រូប ក៏បាន​ចូលទៅ​ស្បថ​ក្នុង​ព្រះបរមរាជវាំង មុននឹង​ចាប់ផ្តើម​ចូល​បម្រើ​ការងារ​ក្នុង​ព្រឹទ្ធសភា​៕


Tag:
 ព្រឹទ្ធសភា​
© រក្សាសិទ្ធិដោយ thmeythmey.com