ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិ បញ្ចេញ​ប្រាក់រៀល​ជាង ៧៦ ពាន់​លាន​រៀល​ក្នុងការ​ដេញថ្លៃ​ខែ​នេះ​
24, Apr 2018 , 9:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ធនាគារជាតិ​នៃ​កម្ពុជា បាន​បញ្ចេញ​ប្រាក់រៀល​សរុប ៧៦,២ ពាន់​លាន​រៀល (​ប្រហែល ១៩​លាន​ដុល្លារ​) ក្នុងការ​ដេញថ្លៃ​ខែមេសា​នេះ ដែលមាន​ឥណទាន​ដេញថ្លៃ​៣​ប្រភេទ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ធនាគា​ជាតិ​។​



​ក្នុងការ​ដេញថ្លៃ​ប្រាក់រៀល​ខែ​នេះ ធនាគារជាតិ (NBC) បានផ្ដល់​ជម្រើស​ដេញថ្លៃ ៣​ប្រភេទ ដែល NBC ទើប​អនុវត្ត​។ ការដេញថ្លៃ​សម្រាប់​រយៈពេល​សង​ត្រឡប់ ៣​ខែ (​ឥណប្រតិទាន​៣​ខែ​), ៦​ខែ និង​ការដេញថ្លៃ​សម្រាប់​រយៈពេល​សង ១​ឆ្នាំ ដែល​អនុវត្ត​កន្លងមក​។

 សម្រាប់​ឥណប្រតិទាន​៣​ខែ NBC បញ្ចេញ​ប្រាក់ ២៤,២ ពាន់​លាន​រៀល​លើ​ការប្រាក់ ២,៦​ភាគរយ ដែលមាន​គ្រឹះស្ថាន​៣​ចូលរួម​។ រីឯ​ឥណប្រតិទាន​៦​ខែ មាន​គ្រឹះស្ថាន​២​ចូលរួម​ដេញថ្លៃ​បាន​ប្រាក់​សរុប ២៨ ពាន់​លាន​រៀល​ជាមួយ​ការប្រាក់ ២,៨៥​ភាគរយ​។ ចំពោះ​ឥណប្រតិទាន​១​ឆ្នាំ មាន​គ្រឹះស្ថាន​ចូលរួម​ចំនួន​២ ដេញថ្លៃ​បាន​ប្រាក់​សរុប ២៤ ពាន់​លាន​រៀល​ក្នុង​ការប្រាក់ ៣,០៦​ភាគរយ​។​

​នេះ​គឺជា​ការដេញថ្លៃ​ប្រាក់រៀល ដែល​ស្ថិតក្រោម​ប្រតិ​ប​តិ្ត​ការផ្ដល់​សន្ទនីយ​ភាព​ដោយមាន​ការធានា (LPCO) ដែល NBC ដាក់​ឲ្យ​អនុវត្ត​ចាប់ពី​ចុងឆ្នាំ​២០១៦ មក ដើម្បី​ជំរុញ​ការប្រើប្រាស់​ប្រាក់រៀល​៕


Tag:
 ប្រាក់រៀល​
© រក្សាសិទ្ធិដោយ thmeythmey.com