ជាតិ
សម្តេច ហ៊ុន សែន នឹងទៅប្រជុំអាស៊ាន នៅសិង្ហបុរី ហើយនឹងឆ្លៀតជួបមេដឹកនាំនៃប្រទេសមួយចំនួន
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
ប្រធានបទសម្រាប់កិច្ចប្រជុំកំពូលនេះ គឺ «ភាពរឹងមាំ និងនវានុវត្តរបស់អាស៊ាន»។
សេចក្តីជូនព័ត៌មាន បន្ថែមថា ក្រៅពីកិច្ចប្រជុំកំពូលអាស៊ាន សម្តេច ហ៊ុន សែន ក៏នឹងមានជំនួបដោយឡែកជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ានមួយចំនួនផងដែរ៕
Tag:
ហ៊ុន សែន
ប្រជុំអាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com