ជាតិ
សេដ្ឋកិច្ច
ដី​បណ្ដោយ​ទន្លេ​ពី​ស្ពាន​ជ្រោយចង្វារ ដល់​ផ្សារ​រាត្រី ក្លាយជា​ដីឯកជន​របស់​រដ្ឋ
24, Apr 2018 , 5:42 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល​បានធ្វើ​អនុ​ប​យោគ​ទីតាំង​ដី​បណ្ដោយ​ទន្លេសាប ពី​ស្ពាន​ជ្រោយចង្វារ ដល់​ផ្សារ​ត្រី ពី​ដី​សាធារណៈ​របស់​រដ្ឋ​ក្លាយទៅជា​ដីឯកជន​របស់​រដ្ឋ ដែល​អាច​នឹង​បើកផ្លូវ​សម្រាប់​ការវិនិយោគ ឬ​ជួល​។



​ការធ្វើ​អនុ​ប​យោគ​ដី​ខាងលើនេះ ត្រូវបាន​កំណត់​ក្នុង​អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​ប្រមុខ​រដ្ឋាភិបាល​សម្ដេច ហ៊ុន សែន នៅ​ថ្ងៃទី​៩​ខែមីនា​ឆ្នាំនេះ​។​
​មាត្រា​១​ក្នុង​អនុក្រឹត្យ​នេះ​ចែងថា​៖«​ត្រូវបាន​ចាត់បញ្ចូល​ជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ នូវ​ផ្ទៃដី​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ តាម​បណ្ដោយ​ទន្លេសាប ពី​ស្ពាន​ជ្រោយចង្វារ​ដល់​ផ្សារ​រាត្រី ទំហំ ៩២ ៥៣៨ ម៉ែត្រក្រឡា​»​។​

​អនុក្រឹត្យ​ដដែល​នេះ បានផ្ដល់​សិទ្ធិ​ចាត់ចែង​នីតិវិធី​បន្ត​ចំពោះ​ការធ្វើ​អនុ​ប​យោគ​ដី​ខាងលើនេះ ទៅ​ឲ្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​មាន​កិច្ចសហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី​៕
 

Tag:
 អចលនទ្រព្យ​
  មាត់ទន្លេ​
© រក្សាសិទ្ធិដោយ thmeythmey.com