ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
លោក កឹម សុខា ឲ្យមេធាវី៤រូប ផ្អាកធ្វើសកម្មភាពផ្នែកច្បាប់មួយរយៈ
25, Apr 2018 ,
10:32 am
រូបភាព
ក្រុមមេធាវី ដែលរួមគ្នាការពារក្តីឲ្យលោក កឹម សុខា បានដើរចេញពីសាលាឧទ្ធរណ៍ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២0១៧
×
ដោយ:
ថ្មីៗ
មេធាវី៤រូប ក្នុងចំណោមមេធាវីទាំង៨រូបរបស់លោក កឹម សុខា បានដាក់លិខិតទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំឈប់ការពារក្តីឲ្យលោក កឹម សុខា។ មេធាវីទាំង៤រូប ធ្វើបែបនេះ គឺដោយសារតែមានសំណើពីលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ក្រោមការសង្ស័យថា បានប្រព្រឹត្តអំពើក្បត់ជាតិ។
លោក ហែម សុជាតិ មេធាវី១រូប ក្នុងចំណោមមេធាវីទាំង៤រូប ដែលសុំឈប់ការពារក្តីឲ្យលោក កឹម សុខា បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ពួកលោកទាំង៤រូប នៅតែជាមេធាវីរបស់លោក កឹម សុខា ដដែល។ លោក បន្តថា ការដាក់លិខិតទៅកាន់តុលាការ មិនមែនមាន័យថា ពួកលោក លែងជាមេធាវីរបស់លោក កឹម សុខា នោះទេ។
លោកមេធាវី ហែម សុជាតិ
លោក ហែម សុជាតិ បកស្រាយយ៉ាងដូច្នេះថា៖«លោក កឹម សុខា ចង់ឲ្យយើងទាំង៤រូប ផ្អាកសកម្មភាពផ្នែកច្បាប់មួយរយៈសិន។ តែយើងនៅតែជាមេធាវីរបស់គាត់។ គ្រាន់តែជានីតិវិធី យើងត្រូវធ្វើលិខិតទៅតុលាការអ៊ីចឹងហើយ ដើម្បីកុំឲ្យតុលាការកោះហៅយើង។ បើយើងមិនធ្វើលិខិត ហើយតុលាការមិនដឹង តុលាការ នឹងនៅតែកោះហៅយើងដដែល»។
យ៉ាងណាក៏ដោយ ក្នុងលិខិតដែលមេធាវីទាំង៤រូប ផ្ញើទៅកាន់តុលាការ គឺសរសរថា «ពាក្យសុំឈប់ការពារក្តី»។ វា មានន័យថា ពួកលោក បានប្រាប់តុលាការថា ពួកលោក លែងជាមេធាវីរបស់លោក កឹម សុខា ទៀតហើយ។
លោកមេធាវី ហែម សុជាតិ មិនបានបញ្ជាក់នោះទេថា លោក កឹម សុខា មានហេតុផលអ្វី ក្នុងការស្នើឲ្យពួកលោកទាំង៤រូប ផ្អាកសកម្មភាព។ ប៉ុន្តែ លោក អះអាងថា ក្រុមមេធាវី និងលោក កឹម សុខា ពុំមានទំនាស់អ្វីជាមួយគ្នាឡើយ។ លោក និយាយដូច្នេះថា៖«ប្រហែលជាគាត់មានបញ្ហាផ្ទាល់ខ្លួន។ យើងក៏មិនចង់ដឹងដែរ ថាគាត់មានហេតុផលអ្វី»។
មេធាវី៣រូបទៀត ដែលសុំឈប់ការពារក្តីឲ្យលោក កឹម សុខា គឺលោក ជូង ជូងី លោក សំ សុគង់ និងលោក កែត ឃី។ ឯមេធាវី៤រូប ដែលនៅបន្តការពារក្តីឲ្យលោក កឹម សុខា ជាធម្មតា គឺលោក ផែង ហេង លោក ចាន់ ចេន លោក ផាន់ ច័ន្ទសាក់ និងលោកស្រី ម៉េង សុភារី។
លោកមេធាវី ជូង ជូងី
លោកមេធាវី សំ សុគង់
បច្ចុប្បន្ន សំណុំរឿងរបស់លោក កឹម សុខា កំពុងស្ថិតក្នុងដំណាក់កាលនៃការស៊ើបសួរ។ លោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរ ទៅសួរដល់ពន្ធនាគារចំនួន៣លើករួចមកហើយ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
កឹម សុខា
ហែម សុជាតិ
តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
1 សប្តាហ៍
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
4 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
2 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម