ពីនេះ ពីនោះ
ចូរកុំធ្វើជំនួញដើម្បីចំណេញខ្លួនឯង តែរំខាន ឬបំផ្លាញអ្នកដទៃ!
× ភ្នំពេញ៖ ការបង្កើតជំនួញ គឺជារឿងល្អបំផុត ព្រោះ ជំនួញមិនថា តូច ឬធំទេ ចូលរួមជួយបង្កើតការងារ និងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។ តែជំនួញមួយចំនួនចំណេញលុយតែខ្លួនឯង តែរំខានអ្នកដទៃ ឬបំផ្លាញអ្នកដទៃ។
ក្នុងរយៈពេលចុងក្រោយនេះ ជំនួញតូចធំបើកកាន់តែច្រើនឡើងៗនៅក្នុងរាជធានីចតុមុខ(រាជធានីភ្នំពេញ)។ ប៉ុន្តែអ្វីដែលជាបញ្ហានោះ គឺនៅត្រង់ថា ជំនួញមួយចំនួនគ្មានចំណតផ្ទាល់ខ្លួន តែបែរជាយកដីចំណីផ្លូវ ឬចិញ្ចើមផ្លូវរបស់រដ្ឋ ធ្វើជាចំណតរបស់ខ្លួន។
ជំនួញខ្លះទៀត បង្កសំឡេងថ្លង់រំខានអ្នកជិតខាង សម្រាន្តមិនលក់។ល។ ជំនួញខ្លះទៀត លក់ផលិតផលរបស់ខ្លួនបំផ្លាញសុខភាពពលរដ្ឋទូទៅ ដូចជា ផលិតផលក្លែងក្លាយ ផលិតផលខុសបច្ចេកទេស។
ចូរកុំធ្វើជំនួញដើម្បីចំណេញខ្លួនឯង តែរំខាន ឬបំផ្លាញអ្នកដទៃ!
© រក្សាសិទ្ធិដោយ thmeythmey.com