ជាតិ
CPP ដក​លោក ឡាយ វណ្ណៈ ចេញពី​សមាជិក​បក្ស​
25, Apr 2018 , 11:19 am        
រូបភាព
រូបពីហ្វេសប៊ុកលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ
រូបពីហ្វេសប៊ុកលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គណបក្ស​ប្រជាជន​កម្ពុជា បានសម្រេច​ដក​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ ដែល​កំពុង​ជាប់​ពាក់ព័ន្ធ​រឿងក្តី​ឃាតកម្ម ចេញពី​គណបក្ស​។



​គណបក្ស​ប្រជាជន បាន​បញ្ជាក់ថា ការសម្រេច​នេះ អនុលោម​តាម​លក្ខន្តិកៈ និង​បទបញ្ជាផ្ទៃក្នុង​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​។ សេចក្តីសម្រេច​របស់​គ​ណ​បក្ស​ប្រជាជន ចុះ​ថ្ងៃទី​១៨ មេសា ដែល​ទើប​ចេញផ្សាយ​នេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​បញ្ចេញ​លោក ឡាយ វណ្ណៈ ពី​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​។ ខុទ្ទកាល័យ គណៈ​ចាត់ចែង​នៃ​គណៈកម្មាធិការ​កណ្ដាល គណៈកម្មាធិការ​គណបក្ស​ខេត្តតាកែវ និង​លោក ឡាយ វណ្ណៈ ត្រូវបានប្រតិបត្តិ​តាម​សេចក្តីសម្រេច​នេះ​»​។​

​សារព័ត៌មាន​ថ្មីៗ មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បន្ថែម​ពី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន ជុំវិញ​សេចក្តីសម្រេច​នេះឡើយ​។​

​ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ការសម្រេច​ដក​លោក ឡាយ វណ្ណៈ ចេញពី​សមាជិក​បក្ស​នេះ ធ្វើឡើង​ស្របពេល​ដែល​អតីត​អភិបាលខេត្ត​រូបនេះ និង​បងប្រុស​ខ្លួន​ឈ្មោះ ឡាយ ណា​រិ​ទ្ធ កំពុង​ជាប់ចោទ​ពីបទ​«​ឃាតកម្ម​»​លើ​លោកស្រី ចេ​វ សុ​វ​ឌ្ឍ​នា កាលពី​ខែមករា​កន្លងមក​។​

​ចំណែក​មនុស្ស​ពីរ​នាក់​ទៀត ដែលជា​អ្នកបើកបរ និង​អ្នកបម្រើ ត្រូវបាន​ចោទថា លាក់បាំង​តម្រុយ ដើម្បី​ធ្វើ​ឲ្យ​មាន​ឧបសគ្គ​ក្នុងការ​ស្វែងរក​ការពិត​ក្នុង​សំណុំ​រឿងនេះ​៕



Tag:
 ឡាយ វណ្ណៈ​
  CPP
© រក្សាសិទ្ធិដោយ thmeythmey.com