អត្ថបទពាណិជ្ជកម្ម
CAM-ASEAN ផ្តល់​អាហារូបករណ៍ ២០០ កន្លែង​សម្រាប់​សិស្ស​នារី (CAM-ASEAN Women Scholarship Awards)
25, Apr 2018 , 12:13 pm        
រូបភាព
ដោយ:
 CAM-ASEAN បង្កើត​កម្មវិធី​អាហារូបករណ៍​សម្រាប់​សិស្ស​នារី ដោយ​ផ្តល់​អាហារូបករណ៍​ចំនួន ២០០​កន្លែង​ក្នុង​មួយឆ្នាំ (​តម្លៃ​សរុប​៣០.០០០​ដុល្លារ​) ដល់​សិស្ស​និស្សិត​នារី​ឆ្នើម ដើម្បី​សិក្សា​ភាសា​អង់គ្លេស​សម្រាប់​ពានិច្ច​កម្ម ភាសា​អង់គ្លេស​ទូទៅ និង​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ការងារ​ជាច្រើន​ទៀត​។
​នេះ​ជា​កម្មវិធី​ប្រកួតប្រជែង​ដោយ​ផ្អែកលើ​សមត្ថភាព​ពិតប្រាកដ​។ បេក្ខជន​អាហារូបករណ៍​ទាំងអស់​ត្រូវ​ឆ្លងកាត់​ការ​ប្រ​ទ្ប​ង​វិញ្ញាសារ​សរសេរ (Written Test) និង និយាយ (Interview) ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៥ និង​៦​ខែឧសភា ឆ្នាំ​២០១៨ នៅ​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន​។ បេ​ក្ឋ​នារី ដែល​អាចដាក់​ពាក្យ​ប្រឡង​បាន ត្រូវតែ​មិនមែនជា​សិស្ស​ដែល​កំពុង​សិក្សា​នៅ CAM-ASEAN​។ 
 
​ជ័យលាភី​អាហារូបករណ៍ នឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ដូចជា​៖ ការសិក្សា​ភាសា ជំនាញ បំ​ណិ​ន​ជីវិត ភាពជា​អ្នកដឹកនាំ ហាត់​ការ ការងារ​ស្ម័គ្រចិត្ត ព័ត៌មាន​អាហារូបករណ៍​បរទេស ។​ល​។ សិស្ស​និស្សិត​នឹង​ក្លាយជា​បុគ្គល​ឆ្នើម ដែលមាន​ទាំង​សមត្ថភាព​ជំនាញ និង​សមត្ថភាព​ទំនាក់ទំនង​។ 
 
​សូម​សិស្ស​និស្សិត​នារី​ទាំងអស់​រួសរាន់​មក​ដាក់ពាក្យ​នៅ CAM-ASEAN ឲ្យ​បាន​មុន​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៨​។ 
 
CAM-ASEAN មាន​អាសយដ្ឋាន​នៅ​អគារ​លេខ ១៨B ផ្លូវ ២០៥ សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន ខាងត្បូងភោជនីយដ្ឋាន​ខ្មែរ​-​ថៃ អូ​ទ្បាំ​ពិ​ក ចម្ងាយ ៥០ ម៉ែត្រ បត់​ចូល​តាម​ហាង​លក់​ផ្លែឈើ​ស្រីមុំ​អូ​ទ្បាំ​ពិ​ក​។ 
 
​ទូរ​សព្ទ​លេខ​៖ 070 77 44 50 / 011 77 44 50 
​គេហទំព័រ​៖ www.cam-asean.com 
​ហ្វេ​ស​ប៊ុ​ក​៖ www.facebook.com/camaseaninstitute

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com