ជាតិ
នយោបាយជាតិ
សម្ដេច ស ខេង បង្គាប់ឲ្យអាជ្ញាធរបង្កភាពងាយស្រួលដល់បេក្ខជនឈរឈ្មោះបោះឆ្នោត
× ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បង្គាប់ឲ្យអាជ្ញាធរបង្កភាពងាយស្រួល ដល់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ មេសា ដល់ថ្ងៃទី១៤ ឧសភា ខាងមុខ។
សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ដូច្នេះថា ៖«ស្នើឲ្យរដ្ឋបាលរាជធានីខេត្ត ធ្វើការណែនាំដល់អាជ្ញាធរឃុំ សង្កាត់ ជួយសម្របសម្រួល និងបង្កលក្ខណៈងាយស្រួល ក្នុងការចេញលិខិតបញ្ជាក់ផ្សេងៗ ជូនបេក្ខជនឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្ររបស់គណបក្សនយោបាយ ដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ សម្រាប់យកទៅប្រើប្រាស់ក្នុងការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈ្មោះតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ស្របតាមច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត»៕
© រក្សាសិទ្ធិដោយ thmeythmey.com