ជាតិ
ការ​ព្យាករ​៖ រដូវវស្សា​ឆ្នាំនេះ នឹងមាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន ហើយ​ទន្លេបាសាក់​-​ចតុមុខ មាន​កម្ពស់​ទឹក​ខ្ពស់​ជាងគេ​
26, Apr 2018 , 9:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នៅក្នុង​តំបន់​ទន្លេមេគង្គ និង​ក្នុងប្រទេស​កម្ពុជា កំពុង​ទទួលរង​នូវ​ឥទ្ធិពល​អន្តរកាល ចន្លោះ​បាតុភូត El Nino និង La Nana (ENSO Neutral Condition)​។ នេះ​បើតាម​សេចក្តីជូនដំណឹង​ស្តីពី​ការ​ព្យាករ​កម្ពស់​ទឹកជំនន់​លើក​ទី​១ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២0១៨ ។



​សេចក្តីជូនដំណឹង បន្តថា សីតុណ្ហភាព​ទឹកសមុទ្រ​នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាងកើត នៅ​ទាប​ជាង​សីតុណ្ហភាព​ទឹកសមុទ្រ​នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាងលិច និង​សមុទ្រ​ចិន​ខាងត្បូង​។ ក្រសួង បាន​ព្យាករ​យ៉ាង​ដូច្នេះ​ថា​៖«​កត្តា​នេះ អាច​នឹងធ្វើ​ឲ្យ​រដូវវស្សា​ឆ្នាំ​២០១៨ មាន​ភ្លៀង​ធ្លាក់​កម្រិត​ពី​មធ្យម​ទៅ​ច្រើន ទាំង​នៅក្នុង​អាង​ទន្លេមេគង្គ និង​ក្នុងប្រទេស​កម្ពុជា​»​។

​ចំណែក​កម្ពស់​ទឹក ដែល​ខ្ពស់​ជាងគេ គឺ​នៅ​ទន្លេសាប និង​ចតុមុខ​។ នេះ​ជាការ​ព្យាករ​របស់​ក្រសួង​ដដែល ដោយ​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​នៅ​ស្ថានីយ៍​ជលផល​សាស្ត្រ​បាសាក់​-​ចតុមុខ ទឹក​អាច​នឹងមាន​កំពស់ ១០,០៥​ម៉ែត្រ ដែល​ចាត់ទុកថា​ជា​ប្រភេទ​ជំនន់​ធំ​»៕


Tag:
 ទឹកជំនន់​
© រក្សាសិទ្ធិដោយ thmeythmey.com