ជាតិ
វិទ្យាស្ថាន DGIST នៅ​កូរ៉េខាងត្បូង ផ្តល់​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត និង​បណ្ឌិត​ដល់​និស្សិត​កម្ពុជា
29, Apr 2018 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍ ទៅ​សិក្សា​នៅ​ប្រទេស​កូរ៉េខាងត្បូង ថ្នាក់អនុបណ្ឌិត និង​បណ្ឌិត ពី​វិទ្យាស្ថាន​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា Daegu Gyeongbuk (DGIST)​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​អប់រំ​។​



​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ជូនដំណឹង​ស្ដីពី​អាហារូបករណ៍​ទៅ​សិក្សា​ថ្នាក់អនុបណ្ឌិត និង​បណ្ឌិត នៅ​ប្រទេស​កូរ៉េខាងត្បូង សម្រាប់​និស្សិត​កម្ពុជា​។ អាហារូបករណ៍​ពី​វិទ្យាស្ថាន​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា Daegu Gyeongbuk (DGIST) ដែល​ផ្ដល់​ឲ្យ​និស្សិត​កម្ពុជា​ទាក់ទង​នឹង​កម្មសិក្សា​ថ្នាក់អនុបណ្ឌិត និង​បណ្ឌិត រួមមាន​៖ Emerging Materials Science, Information and Communication Engineering, Robotics Engineering, Energy  Science & Engineering, Brain &Cognitive Sciences និង New Biology​។​

​លក្ខខណ្ឌ​ជ្រើសរើស​សម្រាប់​ថ្នាក់អនុបណ្ឌិត គឺ​បេក្ខជន​ត្រូវមាន​សញ្ញាបត្រ​បរិញ្ញាបត្រ​។ ឯ​សម្រាប់​ថ្នាក់បណ្ឌិត បេក្ខជន​ត្រូវមាន​សញ្ញាបត្រ​អនុបណ្ឌិត​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ ដែល​បញ្ជាក់ទៀតថា វិទ្យាស្ថាន DGIST នឹង​ផ្ដល់​កន្លែង​ស្នាក់នៅ ថ្លៃ​សិក្សា និង​ប្រាក់ឧបត្ថម្ភ​ក្នុង​១​ឆ្នាំ ចំនួន ១៣,៦៨០,០០០ KRW សម្រាប់​ថ្នាក់បណ្ឌិត និង ៧,៤៤០,០០០ KRW សម្រាប់​ថ្នាក់អនុបណ្ឌិត រួមទាំង​ការសិក្សា​ភាសា​កូរ៉េ​ឥតគិតថ្លៃ​ផងដែរ​។
 
​បេក្ខជន​-​បេ​ក្ខ​នារី ដែលមាន​ចំណាប់អារម្មណ៍ នឹង​កម្មវិធី​អាហារូបករណ៍​នេះ អាច​មើល​នៅក្នុង​គេហទំព័រ ៖ en.dgist.ac.kr ឬ​ទំនាក់ទំនង​តាមរយៈ email: .kr៕


Tag:
 អាហារូបករណ៍​
  អនុបណ្ឌិត​
  បណ្ឌិត​
  កូរ៉េ​
© រក្សាសិទ្ធិដោយ thmeythmey.com