ជាតិ
សម្ដេច ហ៊ុន សែន រំលឹកពីការសម្រេចចិត្តចូលអាស៊ានដោយផ្អែកកត្តាចំនួន៤ រូបពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន
× ភ្នំពេញ៖ នៅចំខួប១៩ឆ្នាំនៃការចូលជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលឹកពីការសម្រេចចិត្តរបស់កម្ពុជាចូលក្នុងសមាគមតំបន់ដោយផ្នែកលើកត្តាសំខាន់ចំនួន៤។
សូមស្ដាប់ប្រសាសន៍សម្ដេច ហ៊ុន សែន ខាងក្រោមនេះ៖
កត្តាទាំងនោះរួមមាន៖ ទី១/ គោលការណ៍មិនលូកលាន់កិច្ចការផ្ទៃក្នុងប្រទេសសមាជិក ទី២/ ស្មារតីសហគមន៍ដោយរាល់ការសម្រេចចិត្តត្រូវឈរលើសំឡេងឯកច្ឆន្ទ ទី៣/ ផលប្រយោជន៍សេដ្ឋកិច្ចរបស់កម្ពុជាពីសមាហរណកម្ម និងទី៤/ ពង្រីកច្រកទ្វារការទូតរបស់កម្ពុជានៅលើឆាកអន្តរជាតិ តាមរយៈអាស៊ាន។
សម្ដេច ហ៊ុន សែន ថ្លែងបែបនេះក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យធនធានមនុស្ស នៅថ្ងៃទី៣០ខែមេសានេះ ដែលត្រូវនឹងថ្ងៃខួប១៩ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអាស៊ាន កាលពីថ្ងៃទី៣០ខែមេសាឆ្នាំ១៩៩៩ ។
© រក្សាសិទ្ធិដោយ thmeythmey.com