ជាតិ
រយៈពេល​៤​ខែ​ដើមឆ្នាំ​ការលក់​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​ជាង​៤៨​លាន​ដុល្លារ​
01, May 2018 , 10:19 pm        
រូបភាព
​សៀមរាប​៖ ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០១៨​នេះ ចំណូល​ពី​ការលក់​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ចំនួន ៤៨,២៥៥,៣១៩ ដុល្លារ​សហរដ្ឋអាមេរិក​។ ចំនួន​នេះ បានការ​កើនឡើង ជាង​២២​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៧​។​



​សម្រាប់​ភ្ញៀវទេសចរ​បរទេស ដែល​បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ក្នុង​រយៈពេល​ដូចគ្នានេះ សរុប​មាន​ចំនួន ១,០៥០,៩៩២​នាក់ កើនឡើង ជាង​១១​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៧​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​គ្រឹះស្ថាន​អង្គរ ដែលជា​ស្ថាប័ន​គ្រប់គ្រង​ការលក់​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ចេញផ្សាយ​នៅ​ថ្ងៃទី​១ ឧសភា ឆ្នាំ​២០១៨​។​

​តាម​គ្រឹះស្ថាន​អង្គរ ក្នុង​ខែមេសា ឆ្នាំ​២០១៨ ភ្ញៀវទេសចរ​ចូល​ទិញ​ប័ណ្ណ​ទស្សនា​រមណីយដ្ឋាន​អង្គរ សរុប​មាន​ចំនួន ១៩២,៤១២​នាក់ កើនឡើង ជាង​៦​ភាគរយ និង​គិត​ជា​ទឹកប្រាក់​មាន​ចំនួន ៨,៥៩៨,៥០៩​ដុល្លារ  កើន​ជាង ២​ភាគរយ​៕


Tag:
 រមណីយដ្ឋាន​អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com