ជាតិ
សេដ្ឋកិច្ច
ការនាំចេញ​ផលិតផល​កសិកម្ម​មាន​ចំនួន​ជាង ៥​លាន​តោន ក្នុង​ឆ្នាំ​២០១៧
01, May 2018 , 5:23 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការនាំចេញ​ផលិតផល​កសិកម្ម​សរុប​ក្នុង​ឆ្នាំ​២០១៧ សម្រេចបាន ៥,១៣​លាន​តោន ដែល​កើន​ពី ៤,៧ លាន​តោន​កាលពី​ឆ្នាំ​២០១៦​។ នេះ​បើតាម​របាយការណ៍​បូកសរុប​ការងារ​ប្រចាំឆ្នាំ​របស់​ក្រសួង​កសិក​កម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​ប្រកាស​ផ្សាយ​នៅ​ថ្ងៃទី​៣០​ខែមេសា​។



​ការនាំចេញ​អង្ករ​ក្នុង​ឆ្នាំ​២០១៧ សម្រេចបាន ៦៣,៥​ម៉ឺន​តោន កើនឡើង​ជាង ១៧​ភាគរយ ខណៈ​ការនាំចេញ​កៅស៊ូ មាន​បរិមាណ ១៨,៨​ម៉ឺន​តោន កើនឡើង ៣០​ភាគរយ​។ ការនាំ​ស្វាយចន្ទី​មាន​ទំហំ ៨,៧​ម៉ឺន​តោន កើនឡើង ២០​ភាគរយ​។​

​ថ្លែង​ក្នុង​ពិធី​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៧ របស់​ក្រសួងកសិកម្ម លោក វេ​ង សាខុន រដ្ឋមន្ត្រី​របស់​ក្រសួង​មួយ​នេះ បាន​មានប្រសាសន៍ថា វិស័យ​កសិកម្ម​នៅតែ​ជួប​បញ្ហា​ប្រឈម​ជាច្រើន ដែល​ត្រូវ​ស្វែងរក​ដំណោះស្រាយ​ដើម្បី​ផ្គូផ្គង​ជាមួយ​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ស្ដីពី​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​។​



​កសិផល​របស់​កម្ពុជា​ភាគច្រើន ត្រូវបាន​នាំចេញ​ទៅ​ប្រទេសជិតខាង ខណៈ​ប្រទេស​ទាំងនោះ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​កែច្នៃ​សំបូរបែប​ជាង​កម្ពុជា​។ ការនាំចេញ​ទាំងនោះ​រួមមាន​ផលិតផល​ដូចជា ដំឡូង​មី ពោត ស្រូវ ស្វាយចន្ទី ជាដើម​៕



Tag:
 កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com